
Honor 600 Series នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត!
ថ្មីៗនេះ ក្រុមហ៊ុន Honor បានចែករំលែកនូវព័ត៌មានថ្មីៗដ៏គួរអោយចាប់អារម្មណ៍ជាច្រើមស្តីអំពីស្មាតហ្វូនជំនាន់ថ្មីស្ថិតនៅត្រកូល N Series របស់ខ្លួន។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននឹងបញ្ចេញនូវម៉ូដែល Honor 600 ដែលជាស្មាតហ្វូនស៊េរីថ្មី មានការឌីស្សាញរូបរាងថ្មី នឹងបង្ហាញខ្លួនជាមួយនិងពណ៌ពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតបំផុត។ មើលមួយភ្លេតទៅស្មាតហ្វូនថ្មីនេះ គឺមានពណ៌ស្រដៀងទៅនឹងស្មាតហ្វូនថ្នាក់ប្រណិត iPhone 17 Pro អញ្ចឹង។
ផ្អែកតាមព័ត៌មានលម្អិតផ្លូវការណ៌ដែលចេញថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor 600 Series នេះ នឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកលនៅថ្ងៃទី 23 ខែមេសាខាងមុខនេះហើយដោយស្មាតហ្វូនថ្មីនេះ នឹងមាន 2 ម៉ូដែលរួមមានដូចជា ម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បានប្រកាសរួចហើយអំពីឈ្មោះ និងការឌីស្សាញទៅលើស្មាតហ្វូនថ្មីៗរបស់ខ្លួនរួចហើយ ដែលនៅក្នុងនោះ ក៏មានជម្រើសពណ៌ Off-white និងពណ៌ថ្មី ពណ៌ទឹកក្រូចផងដែរ។

សូមជំរាបថា កាលពីថ្ងៃទី 10 ខែមេសានេះ ក្រុមហ៊ុន Honor បានទម្លាក់នូវព័ត៌មានថ្មីមួយទៀតអំពីស្មាតហ្វូន Honor 600 ដែលមានពណ៌ទឹកក្រូចស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 17 Pro អញ្ចឹង។ ក្រុមហ៊ុន Honor បាននិយាយថា ស្មាតហ្វូនHonor 600 ថ្មីនេះ គឺនឹងមានសមត្ថភាពពិសេស ដោយមានការគាំទ្រជាមួយនឹងមុខងារ AI image-to-video converter និង Photo-Editing រួមជាមួយនិងមុខងារសំខាន់ៗជាច្រើនទៀត។ បន្ថែមពីនេះ នៅលើស្មាតហ្វូនថថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដ៏ខ្លាំងក្លាផងដែរ៕
