ស្វែងរកពួកយើង:

Honor Magic 9 Pro Max នឹងបំពាក់នូវកាមេរ៉ា 200MP ចំនួន 2 គ្រាប់ ដែលមានច្ចេកវិទ្យាកាមេរ៉ា ARRI Imaging ទៀតផង

ដោយ

ជុំ ប៉េងលីន

21 មេសា 2026 08:46 ព្រឹក

អាន 2 នាទី

Article image
Honor Magic 9 Pro Max នឹងបំពាក់នូវកាមេរ៉ា 200MP ចំនួន 2 គ្រាប់
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានទម្លាយអំពីវត្តមានស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor ដែលមានឈ្មោះហៅថា Magic 9 Pro Max ហើយ។ នៅថ្ងៃនេះ តាមរយៈនៃការបង្ហោះថ្មីមួយ នៅលើបណ្តាញ Weibo បានទម្លាយអំពីសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pro Max នេះសារជាថ្មី ខណៈដែលការប្រកាសជាផ្លូវការណ៌ស្មាតហ្វូននេះនៅក្នុងប្រទេសចិន នឹងមកដល់នៅក្នុងខែតុលាឆ្នាំនេះហើយ។

គួរបញ្ជាក់ថា បើតាមអ្នកទម្លាយ Smart Pikachu ដែលបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Honor បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Pro Max ដែលជាផ្នែកមួយនៃស្មាតហ្វូនត្រកូល Magic 9 series ហើយ។ ស្មាតហ្វូនថ្មីនេះ អាចនឹងជំនួសវត្តមានស្មាតហ្វូន Ultra។ ស្មាតហ្វូន Magic 9 Pro Max នេះនឹងប្រើប្រាស់នូវកាមេរ៉ា Dual 200MP ដែលមួយគ្រាប់សម្រាប់កាមេរ៉ាគោល និងមួយគ្រាប់ទៀតសម្រាប់កាមេរ៉ា Periscope Telephoto ដែលអាចផ្តិតរូបភាពបានកម្រិតភាពច្បាស់ខ្ពស់ និងការបង្កើនទៅលើសមត្ថភាពនៃកាមេរ៉ា Zoom ផងដែរ។

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការពង្រឹងទៅលើសមត្ថភាព Stabilization នៅក្នុងការកាត់បន្ថយទៅលើផ្ទៃខាងក្រោយព្រាល និងការពង្រឹងទៅលើភាពច្បាស់បានយ៉ាងល្អនៅក្នុងអំឡុងពេលនៃការថតវីដេអូថែមទៀត។ ក្រុមហ៊ុន Honor ក៏ផ្តោតទៅលើការពង្រឹងសមត្ថភាពនៃការថតវីដេអូផងដែរ។ ស្មាតហ្វូននេះអាចពង្រឹងបានទៅលើការថតកម្រិតគុណភាពវីដេអូទាបថែមទៀត។

Article image
ការបែកធ្លាយខាងលើនេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Honor ក៏អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា ARRI Imaging Technology ទៅលើស្មាតហ្វូន Magic 9 Pro Max នេះផងដែរ។ បច្ចេកវិទ្យាថ្មីនេះ អាចពង្រឹងទៅលើសមត្ថភាពនៃការថតវីដេអូបានយ៉ាងប្រសើរសម្រាប់ស្មាតហ្វូននេះ៕