យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor នឹងមានការ ពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាកាន់តែខ្លាំងជាងមុន។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ “Factory Manager is Guan” បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 9 series ដែលគ្រោងនេះនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ា Imaging System សហការជាមួយនឹងក្រុមហ៊ុន ARRI។ សូមជំរាបថា ARRI គឺជាក្រុមហ៊ុនឌីស្សាញនាំមុខគេរបស់ពិភពលោកដែលជំនាញទៅលើកាមេរ៉ា Professional Motion Picture, Lenses, Lighting Systems និងឧបករណ៍កាមេរ៉ាជាច្រើនទៀត។

Honor Magic 9 Series នឹងបំពាក់កាមេរ៉ា ARRI នឹងបង្ហាញខ្លួននៅខែតុលាខាងមុខនេះហើយ
យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor នឹងមានការ ពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាកាន់តែខ្លាំងជាងមុន។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ “Factory Manager is Guan” បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 9 series ដែលគ្រោងនេះនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ា Imaging System សហការជាមួយនឹងក្រុមហ៊ុន ARRI។ សូមជំរាបថា ARRI គឺជាក្រុមហ៊ុនឌីស្សាញនាំមុខគេរបស់ពិភពលោកដែលជំនាញទៅលើកាមេរ៉ា Professional Motion Picture, Lenses, Lighting Systems និងឧបករណ៍កាមេរ៉ាជាច្រើនទៀត។
ARRI ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1917 នៅក្នុងប្រទេសអាល្លឺម៉ង់នោះ។ ភាគច្រើននៃឧបករណ៍របស់ក្រុមហ៊ុននេះ គឺមានផ្តោតទៅលើសមត្ថភាពនៃការថតវីដេអូ Films, Documentaries និងផលិតកម្មលំដាប់ខ្ពស់ថែមទៀត។ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2026 កន្លងទៅនេះ ក្រុមហ៊ុន Honor និង ARRI បានចាប់ដៃគ្នា ប្រកាសជាផ្លូវការអំពីយុទ្ធសាស្រ្តថ្មីក្នុងការនាំយកនូវ ARRI Image Science មកប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីៗជាច្រើន។ តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ ស្មាតហ្វូនជំនាន់ថ្មី Magic 9 series នឹងមានការបង្កើននូវសមត្ថភាពនៃការថតរូបភាពដ៏អស្ចារ្យ ហើយវាក៏អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Android ជាច្រើនទៀតផង។

ស្មាតហ្វូន Honor Magic 9 Series នេះ អាចនឹងបង្កើនសមត្ថភាពនៃការពង្រឹងទៅលើគុណភាពរូបភាពបានយ៉ាងល្អហើយប្រព័ន្ធកាមេរ៉ាថ្មីនេះក៏អាចយកឈ្នះទៅលើសមត្ថភាពកាមេរ៉ារបស់ក្រុមហ៊ុន Apple ផងដែរ។ ស្មាតហ្វូន Magic 9 series នេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 ជាមួយនឹងដំណើរការ 2nm ពីក្រុមហ៊ុន TSMC ។ ស្មាតហ្វូន Honor Magic 9 series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះក្រោយការបង្ហាញស្មាតហ្វូន iPhone 18 series ៕
