បន្ទាប់ពីការប្រកាសសម្រាប់ទីផ្សារសកលរួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Honor Magic V6 ត្រូវបានគេទម្លាយថា គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមីនាខាងមុខនេះហើយ។ ហើយខណៈនេះដែរ ក្រុមហ៊ុនចិនមួយនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅមុនការប្រកាសជាផ្លូវការណ៌ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានទម្លាយចេញអំពីកាមេរ៉ា និងលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូននេះ។

Honor Magic V6 មកជាមួយកាមេរ៉ា 64MP Telephoto គាំទ្រដោយ CIPA 6.5 Stabilization និង បង្ហាញខ្លួននៅចិននថ្ងៃទី 10 ខែមីនានេះហើយ
បន្ទាប់ពីការប្រកាសសម្រាប់ទីផ្សារសកលរួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Honor Magic V6 ត្រូវបានគេទម្លាយថា គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមីនាខាងមុខនេះហើយ។ ហើយខណៈនេះដែរ ក្រុមហ៊ុនចិនមួយនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅមុនការប្រកាសជាផ្លូវការណ៌ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានទម្លាយចេញអំពីកាមេរ៉ា និងលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូននេះ។
នៅលើស្មាតហ្វូនបត់បាន Honor Magic V6 នេះ គឺមានបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto គាំទ្រជាមួយនឹង CIPA 6.5 Image Stabilization ដោយកម្រិតនៃ Stabilization នេះ ត្រូវបានក្រុមហ៊ុននេះ ឌីស្សាញឡើង សម្រាប់ការថត Zoom កាន់តែងាយស្រួល និងច្បាស់ជាងមុន ព្រោះការកាន់ដោយដៃអាចនឹងធ្វើអោយរូបភាពដែលទទួលបានមិនច្បាស់ ឬBlur។

បើនិយាយអំពីអេក្រង់របស់ស្មាតហ្វូននេះ ក្រុមហ៊ុន Honor បញ្ជាក់ថា Magic V6 ថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Coating technology ដើម្បីពង្រឹងទៅលើគុណភាពអេក្រង់របស់ស្មាតហ្វូននេះកាន់តែល្អក្នុងការប្រើប្រាស់។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Honor អោយដឹងទៀតថា ការប្រើប្រាស់នូវ coating នេះ គឺដើម្បីធន់ទៅនឹងការធ្លាក់ដល់ទៅ 10 ដង ហើយក៏អាចទប់ទៅនឹងស្នាមឆ្កូតបានធន់ជាងមុនដល់ទៅ 15 ដង។ បន្ថែមពីនេះ សម្រាប់ Coating នេះ គឺអាចទប់ទៅនឹងចំណាំងផ្លាតដល់ទៅ 3 ដង ជាពិសេសនៅក្នុងការប្រើប្រាស់ក្រោមពន្លឺព្រះអាទិត្យ។

ជាមួយគ្នានេះ នៅលើស្មាតហ្វូនអេក្រង់បត់បាន Magic V6 នេះ ថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធ Multi-Layer Protection System ដែលធន់ក្នុងការប្រើប្រាស់ទៀតផងល។ទៅលើភាពធន់នេះដែរ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវស្រទាប់កញ្ចក់ Ultra-Low Reflection AR Film ដែលក្រុមហ៊ុននេះ ហៅអេក្រង់នេះថា ADR Display Technology។ ស្មាតហ្វូនអេក្រង់បត់បាន Magic V6 នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ SGS Seamless Crease Certification ហើយស្នាមផ្នត់របស់ស្មាតហ្វូននេះ ក៏ប្រសើរជាងមុនដល់ទៅ 44%។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានគែម bezels ស្តើងត្រឹមតែ 1.18mm ប៉ុណ្ណោះ៕
