
Honor Magic V6 បំពាក់នូវថាមពលថ្មធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តស្មាតហ្វូនអេក្រង់បត់!
ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2026 ក្រុមហ៊ុន Honor ទើបតែប្រកាសចេញស្មាតហ្វូនបត់បាន Honor Magic V6 សម្រាប់ទីផ្សារសកល ហើយក្រុមហ៊ុននេះអាចនឹងប្រកាសដាក់លក់នៅថ្ងៃទី 10 ខែមីនាខាងមុខនេះហើយ។ ជាមួយនិងម៉ូដែល global version របស់ស្មាតហ្វូននេះ គឺមានការ upgrade ជាងម៉ូដែលប្រកាសចេញនៅក្នុងប្រទេសចិន ប៉ុន្តែក៏មានទទួលបាននូវការចាប់អារម្មណ៍សម្រាប់ហេតុផលផ្សេងផងដែរ។
យោងតាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ប្រទេសចិន នឹងទទួលបាននូវស្មាតហ្វូនដែលមានទំហំធំជាងមុនសម្រាប់ស្មាតហ្វូនបត់បានរបស់ខ្លួននេះ។ ស្មាតហ្វូន Honor Magic V6 សម្រាប់ទីផ្សារសកលនេះ នឹងបំពាក់នូវថាមពលថ្មទំហំ 6,660mAh silicon-carbon ជាមួយនឹងបច្ចេកវិទ្យាសាក 80W wired និង 66W wireless charging ។ យ៉ាងណាមិញ ព័ត៌មានទម្លាយចេញពីក្រុមហ៊ុន Honor នៅក្នុងប្រទេសចិន បានបញ្ជាក់ថា ស្មាតហ្វូនបត់បាននេះ នឹងមានថាមពលថ្មទំហំ 7,150mAh ។

នៅលើស្មាតហ្វូននេះនឹងប្រើប្រាស់នូវថាមពលថ្មបរបស់ Qinghai Lake ជំនាន់ថ្មី ដែលមានការបង្កើនថាមពលខ្លាំងជាងមុន 32% ហើយវាអាចប្រើប្រាស់បានច្រើនជាង 24 ម៉ោង។ សម្រាប់ទំហំថាមពលថ្មទំហំ 7,150mAh edition នេះអាចនឹងទ្រទ្រង់នូវបច្ចេកវិទ្យា 120W fast charging។ ស្មាតហ្វូនបត់បាន Honor Magic V6 នេះមានបន្ទះឈីប Snapdragon 8 Elite Gen 5 ជាមួយនឹងរ៉េមទំហំ 16GB LPDDR5X RAM និង 512GB UFS 4.1 storage ។
Honor Magic V6 គឺជាស្មាតហ្វូនបត់បានដំបូងបំផុតដែលទទួលបាននូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលី។ ស្មាតហ្វូននេះប្រើប្រាស់នូវ Super Steel Hinge ដែលមានការតេស្តបត់បានដល់ទៅ 500,000 ។ ស្មាតហ្វូននេះមានកម្រាស់ 8.75mm នៅពេលបត់ និងបើកមានកម្រាស់ 4mm នៅពេលបើក ហើយវាមានទម្ងន់ 219g ។

អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានទំហំ 7.95 អ៊ីង LTPO 2.0 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2,172x2,352 resolution ល្បឿន adaptive 1Hz ទៅ 120Hz refresh rate និងពន្លឺ 5,000 nits brightness ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ 6.52 អ៊ីង ដែលទ្រទ្រង់ទៅលើកម្រិត 1Hz ទៅ 120Hz refresh rate និងពន្លឺ 6,000nits brightness។ អេក្រង់ទាំងពីរនេះ ទ្រទ្រង់ទៅលើ stylus និងកាមេរ៉ាខាងមុខទំហំ 20-MP Selfie ។

បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានទំហំ 50MP ជាមួយនឹងមុខងារ OIS, 64MP Periscope Telephoto ជាមួយនឹងហ៊្សូម 3x optical zoom និង 50MP Ultra-Wide Lens ។ ស្មាតហ្វូននេះដំណើរការនូវ MagicOS 10 នៅលើ Android 16 ហើយអាចអាប់ដេត Android Upgrade បានដល់ទៅ 7 ជំនាន់៕
