ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Honor Robot Phone នឹងបង្ហាញខ្លូននៅខែកញ្ញា ជាមួយនិងប្រើបច្ចេកវិទ្យាកាមេរ៉ា ARRI

ដោយ

Penglin Chom

14 មីនា 2026 02:20 យប់ជ្រៅ

អាន 2 នាទី


មកដល់ពេលនេះ Honor Robot Phone គឺនៅតែជាគំរូស្មាតហ្វូននៅឡើយទេ បន្ទាប់ពីបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC 2026 កាលពីពេលថ្មីៗនេះរួចមក។ ប៉ុន្តែក្រុមហ៊ុន Honor បានប្រកាសសន្យាជាមួយនិងហ្វេនៗរបស់ខ្លួនថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការប្រកាសចេញនៅលើទីផ្សារនៅចុងឆ្នាំនេះហើយ។ 
Article image
ជាមួយនិងវត្តមានមានម៉ូដែលថ្មីនេះ គឺមិនមានជា Robot Phone ប៉ុណ្ណោះទេ ក្រុមហ៊ុនបានធ្វើការគិតគូរជាខ្លាំងទៅលើការឌីស្សាញរូបរាង និងបច្ចេកវិទ្យាកាមេរ៉ា ក៏ដូចជា សមត្ថភាពនៃការប្រើប្រាស់។ ប៉ុន្តែ ក្រុមហ៊ុននេះមិនទាន់រាយការណ៌នូវលក្ខណៈសម្បត្តិណាមួយនៅឡើយទេ ទាក់ទងជាមួយនិងស្មាតហ្វូន Robot Phone ថ្មីនេះ ដោយគ្រាន់តែមានការបញ្ចេញនូវរូបរាង និងមុខងារតិចប្រើប្រាស់តិចតួចប៉ុណ្ណោះ។

យោងតាមពាក្យចចាមអារ៉ាមចេញពីប្រទេសចិននៅថ្ងៃនេះ បាននិយាយថា Robot Phone ថ្មីនេះ អាចនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនៅត្រីមាសទី 3 នាខែកញ្ញាខាងមុខហើយ ខណៈដែលការប្រកាសនៅចេញនូវគំរូស្មាតហ្វូននេះ ក្នុងព្រឹត្តិការណ៌ MWC 2026 ថ្មីៗនេះ ក៏បានបញ្ជាក់ដូចគ្នានេះដែរ គឺនៅខែកញ្ញា។

Article image
អ្វីដែលចាប់អារម្មណ៌នៅក្នុងការបែកធ្លាយនេះ គឺអ្នកទម្លាយនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការផប្រាស់នូវបច្វេកវិទ្យាថ្មីរបស់ក្រុមហ៊ុនកាមេរ៉ា Arri ដែលបានចាប់ដៃគ្នានៅក្នុងព្រឹត្តិការណ៌ MWC 2026។ ស្មាតហ្វូន Robot Phone នឹងក្លាយជាម៉ូដែលដំបូងគេ ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យានេះ ជាមួយនិងការទ្រទ្រង់នូវ gimbal ជួយទប់លំនឹងទៅការថតវីដេអូទៀតផង។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.