ស្វែងរកពួកយើង:

Honor បន្តចេញនូវចំណុចពិសេសៗជាច្រើននៅលើម៉ូដែលថ្មី Honor 600 Series

ដោយ

ជុំ ប៉េងលីន

03 មេសា 2026 09:18 ព្រឹក

អាន 2 នាទី

Article image
 
កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Honor បានចាប់ផ្តើមទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Honor 600 series នៅក្នុងប្រទេសម៉ាឡេស៊ី។ ហើយនៅថ្ងៃនេះ មានព័ត៌មានថ្មីៗពីស្មាតហ្វូនថ្មីនេះថែមទៀតហើយ ដោយក្រុមហ៊ុននេះ បានបន្តបង្ហោះនៅលើគណនីបណ្តាញសង្គម Global X Account របស់ខ្លួនទៀតហើយ។ នៅក្នុងសារខាងលើនេះ បានសសេរថា "get ready for an epic upgrade"។

Honor បន្តចេញនូវចំណុចពិសេសៗជាច្រើននៅលើម៉ូដែលថ្មី Honor 600 Series កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Honor បានចាប់ផ្តើមទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Honor 600 series នៅក្នុងប្រទេសម៉ាឡេស៊ី។ ហើយនៅថ្ងៃនេះ មានព័ត៌មានថ្មីៗពីស្មាតហ្វូនថ្មីនេះថែមទៀតហើយ ដោយក្រុមហ៊ុននេះ បានបន្តបង្ហោះនៅលើគណនីបណ្តាញសង្គម Global X Account របស់ខ្លួនទៀតហើយ។ នៅក្នុងសារខាងលើនេះ បានសសេរថា "get ready for an epic upgrade"។
តាមរយៈនៃការបែកធ្លាយខាងលើនេះ ក្រុមហ៊ុន Honor បានសន្យថា នឹងមានការនាំមកនូវការឌីស្សាញថ្មីទៅលើស្មាតហ្វូននេះជាមួយនិងកម្រិត ultra-thin design, long-lasting endurance ហើយនិង "entirely fluid experience" ទៀតផង។ ហើយបើមើលទៅលើកាមេរ៉ាវិញ គឺមានការសសេរសារថា "flagship-level details" នាពេលយប់ ហើយថែមទាំងមានការតម្លើងនូវមកជាមួយនូវបន្ទះឈីបថ្មី "flagship-level chip" ផងដែរ។ បន្ថែមនេះពីនេះក្រុមហ៊ុនក៏មានការបញ្ជាក់ពីការប្រើប្រាស់ AI ថ្មី ដែលក្រុមហ៊ុនហៅថា "industry-leading AI image experience" ទៀតផង។

Article image
Honor 600 ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 4 SoC នេះបើតាមឯកសារដែលចេញពី Benchmark run ហើយនឹងមានការបញ្ជាក់ពីកាមេរ៉ាគោលទំហំ 200MP ទៀតផង។ សម្រាប់ម៉ូដែល Pro អាចនឹងមានការមេរ៉ាដូចគ្នានេះដែរ។ មកដល់ថ្ងៃនេះ Honor នៅមិនទាន់មានការទម្លាយចេញនូវកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Honor 600 Series នេះនៅឡើយទេ ខណៈដែលការបែកធ្លាយខាងលើនេះ និយាយថា នឹងមកដល់ឆាប់ៗនេះហើយ។
Article image
Honor បន្តចេញនូវចំណុចពិសេសៗជាច្រើននៅលើម៉ូដែលថ្មី Honor 600 Series