ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei កំពុងតែធ្វើការនៅលើថេប្លេត 2-in-1 ថ្មីមួយទៀត ជាមួយនិងបន្ទះឈីបថ្មីដូចគ្នា

ដោយ

ជុំ ប៉េងលីន

19 មីនា 2026 12:50 អធ្រាត្រ

អាន 2 នាទី

Article image
Huawei កំពុងតែធ្វើការនៅលើថេប្លេត 2-in-1 ថ្មីមួយទៀត ជាមួយនិងបន្ទះឈីបថ្មី មើលទៅលើទីផ្សារថេប្លេតពេលនេះ Huawei គឺកំពុងតែមានការនាំមុខខ្លាំងមិនថានៅចិន ឬក៏នៅខ្មែរនោះទេ ហើយប្រឡេកមើលទៅលើម៉ូដែលថ្មីៗដែលទើបនឹងចេញនាពេលថ្មីៗនេះវិញ គឺ Full Option តែម្តង។ នៅថ្ងៃនេះ តាមដំនឹងថ្មីនិយាយថា ក្រុមហ៊ុនបានត្រៀមចេញនូវម៉ូដែលថ្មី MatePad Edge ជាមួយនិងបន្ទះឈីប Kirin ថែមទៀតហើយ។
សម្រាប់ម៉ូដែលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានធ្វើការរួមបញ្ចូលគ្នារវាង tablet + PC នៅលើ Device តែមួយ ហើយថែមទាំងមានការបង្កើននូវសមត្ថភាពថ្មីៗជួយអោយអ្នកប្រើប្រាស់បាននូវបទពិសោធន៌កាន់តែសំបូរបែបថែមទៀតផង។ ផ្អែកតាមរបាយការណ៌របស់ SuperDimension បាននិយាយថា នៅពលនេះ Huawei បាននឹងកំពុងតែធ្វើការនៅលើថេប្លេតថ្មី 2-in-1 MatePad tablet ជាមួយនិងបន្ទះឈីបថ្មី dynamic ហើយក៏មានការបង្ហើបពីព័ត៌មានសំខាន់ៗមួយចំនួនផងដែរ។

Article image
តាមការបែកធ្លាយខាងលើនេះ និយាយថា ថេប្លេតថ្មីនេះមានឈ្មោះថា Huawei MatePad Edge ហើយមានជម្រើសពណ៌ថ្មី ខណៈដែលលក្ខណៈសម្បត្តិទូទៅ ក៏មានការផ្លាស់ប្តូរខ្លះដែរ។ នៅលើថេប្លេតកន្លងមក ក្រុមហ៊ុនមានការតម្លើងនូវកង្ហាត្រជាក់ ប៉ុន្តែប្រៀបធៀបជាមួយ MatePad Edge ថ្មីនេះ គឺមានកម្រ៉ាស់ស្តើង និងមានការដាក់អោយប្រើប្រាស់នូវបន្ទះត្រជាក់ ultra-thin copper steel composite VC (cooling value) ដែលភ្ជាប់ជាមួយនិង Small VC ដែលក្រុមហ៊ុនឌីស្សាញឡើងសម្រាប់ជួយទៅលើការសាកថ្ម។

Article image
ទៅលើឈីបនៅលើថេប្លេតនេះ ត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់នូវបន្ទះឈីប Kirin X90 ហើយបើយោងតាមលក្ខណៈសម្បត្តិផ្លូវការណ៌កន្លងមក បាននិយាយថា MatePad Edge នេះគឺមានការប្រើប្រាស់នូវបន្ទះឈីប 2 PC-level ដែលមាមដូចចជា X90 និង X90A។ បន្ទះឈីបនេះមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei កំពុងតែធ្វើការនៅលើថេប្លេត 2-in-1 ថ្មីមួយទៀត ជាមួយនិងបន្ទះឈីបថ្មីដូចគ្នា