
ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានថេប្លេតជំនាន់ថ្មីរបស់ខ្លួន Huawei MatePad Pro Max ដែលនេះជាម៉ូដែលដំបូងបំផុតរបស់ពិភពលោក ដែលមានកម្រាស់ស្តើងត្រឹមតែ 4.7mm ហើយនិងបំពាក់នូវថាមពលថ្មធំក្នុងការប្រើប្រាស់ថែមទៀតផង។ លើកនេះ មិនមែនជាថេប្លេតរបស់ក្រុមហ៊ុន Apple, Samsung ឬ Honor ទៀតនោះដែលមានកម្រ៉ាស់ស្តើង នៅពេលនេះ គឺជាពេលដែលក្រុមហ៊ុន Huawei វិញម្តង ដែកជាប់ឈ្មោះជាក្រុមហ៊ុនផលិតថេប្លេតស្តើងបំផុតនៅលើពិភពលោក។
ថេប្លេត MatePad Pro Max ថ្មីនេះ មានរូបរាងស្តើង និងការឌីស្សាញយ៉ាងប្រណិតទាក់ទាញបំផុត។ ទៅលើរូបរាងវិញ ថេប្លេតនេះ មានទម្ងន់ត្រឹមតែ 499g ប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ថេប្លេតនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងថេប្លេត Mate 80 Pro ដែរ។ ថេប្លេតនេះមាន 2 ពណ៌គឺ Shimmery Blue និង Space Gray ។ បន្ថែមពីនេះ ថេប្លេតនេះបំពាក់នូវកាមេរ៉ាខាងមុខទំហំ 12MP selfie ។

ថេប្លេត Huawei MatePad Pro Max នេះមានអេក្រង់ទំហំ 13.2-inch Flexible OLED ជាមួយនឹងកម្រិតភាពច្បាស់ 3K resolution (3000x2000 pixels) គាំទ្រដោយពន្លឺ 1600 nits peak brightness និងកម្រិតពន្លឺ DCI-P3 color gamut, ល្បឿន 144Hz refresh rate និងបច្ចេកវិទ្យា 1440Hz PWM Dimming ហើយនិងបច្ចេកវិទ្យាអេក្រង់ PaperMatte display technology។ MatePad Pro Max បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 50MP។ បន្ថែមពីនេះ ថេប្លេតនេះ ក៏មានការទ្រទ្រង់ទៅលើ Glide Keyboard + stylus ជួយពង្រឹងទៅលើការងារ multitasking បានយ៉ាងល្អ។ ថេប្លេតនេះមានឧបាល័រ 6 គ្រាប់ និងបំពាក់នូវបន្ទះឈីប Kirin ដើម្បីបង្កើននូវល្បឿនលឿនជាងថេប្លេតមុនដល់ទៅ 20% ផងដែរ។ ថេប្លេតនេះរត់នៅលើ HarmonyOS 4.3។

ថេប្លេត Huawei MatePad Pro Max នេះបំពាក់នូវថាមពលថ្មទំហំ 10400mAh (EU-9760mAh) គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W fast chargingនិង 40W fast wired reverse charging ។ ថេប្លេតនេះសាកថ្មម្តងអាចចាក់វីដេអូបាន 14 ម៉ោង។ បន្ថែមពីនេះទៀតនោះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB / 512GB ផងដែរ។
ខាងក្រោមនេះគឺជាតម្លៃរបស់ថេប្លេតនេះ៖
• 12GB + 256GB PaperMatte + Cover (Gray) = €1399
• 12GB + 256GB PaperMatte + Keyboard (Gray) = €1499
• 12GB + 512GB PaperMatte + Keyboard (Blue) = €1649
ខាងក្រោមនេះគឺជាតម្លៃរបស់ថេប្លេតនេះ៖
• 12GB + 256GB PaperMatte + Cover (Gray) = €1399
• 12GB + 256GB PaperMatte + Keyboard (Gray) = €1499
• 12GB + 512GB PaperMatte + Keyboard (Blue) = €1649


