ស្វែងរកពួកយើង:

Huawei Mate 90 Pro Max និង Mate 90 RS អាចនឹងបំពាក់នូវកាមេរ៉ា Dual Periscope Telephoto គាំទ្រជាមួយ 10x Optical Zoom

ដោយ

ជុំ ប៉េងលីន

21 ឧសភា 2026 07:39 ព្រឹក

អាន 2 នាទី

Huawei Mate 90 Pro Max និង Mate 90 RS អាចនឹងបំពាក់នូវកាមេរ៉ា Dual Periscope Telephoto គាំទ្រជាមួយ 10x Optical Zoom
Article image
Mate Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Hauwei ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមបែកធ្លាយព័ត៌មានជាច្រើននៅលើអ៊ីនធឺណិតហើយ ដោយស្មាតហ្វូនថ្មីនេះ មានការ Upgrade ច្រើនទៅលើកម្រិតនៃការ Zoom និងទំហំថាមពលថ្មធំជាងមុន។ ផ្អែកតាមអ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកព័ត៌ មានរបស់ស្មាតហ្វូននេះផងដែរ ប៉ុន្តែក្រោយមកក៏លុបចោលវិញ។ តែព័ត៌មានលម្អិតនៃការបង្ហោះនេះ ក៏ត្រូវបានគេយកមកបង្ហោះជាថ្មីតាមរយៈ Followers របស់គាត់នៅលើអនឡាញដដែល។ ព័ត៌មានថ្មីនេះ បង្ហាញថា ស្មាតហ្វូនត្រកូល Mate 90 Series នឹងមាន Mate 90 Pro Max និង Mate 90 RS។

តាមរយៈការបែកធ្លាយនេះដែរ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ធ្វើតេស្តទៅលើកាមេរ៉ាជំនាន់ថ្មី Dual Periscope Telephoto នៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួន ខណៈដែលពេលនេះ កាមេរ៉ានេះ ក៏ត្រូវបានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Find X-Series របស់ក្រុមហ៊ុន OPPO ផងដែរ។ ស្មាតហ្វូនថ្មីនេះអាចនឹងប្រើប្រាស់នូវ 2x 50MP Periscope Sensors ខណៈពេលដែលម៉ូឌែល “Super-Large” នេះគឺបំពាក់នូវ 10x Optical Zoom Periscope Lens ។

Article image
គួរបញ្ជាក់ថា ការបែកធ្លាយមុននេះ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងបង្កើនទៅលើទំហំថាមពលថ្មនៅលើស្មាតហ្វូន Mate 90 Pro Max និង Mate 90 RS Ultimate ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានថាមពលថ្មនៅចន្លោះពី 6,800mAh និង 7,000mAh។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.9-អ៊ីង Tandem OLED display ដែលមានការពង្រឹងទៅលើកម្រិតពន្លឺ ប្រសិទ្ធិភាព និងភាពធន់នៃការប្រើប្រាស់។

បន្ទះឈីបនៅលើស្មាតហ្វូននេះក៏មានការ Upgrade ផងដែរ។ បើមើលទៅលើស្មាតហ្វូន Huawei Mate 80 RSប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro និងអេក្រង់ 6.9 អ៊ីង Dual-Layer OLED Display ជាមួយនឹងការទ្រទ្រង់នូវ LTPO Adaptive Refresh Rate ។ស្មាតហ្វូននេះមានកាមេរ៉ា 50MP និងបច្ចេកវិទ្យាកាមេរ៉ាជាច្រើនដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei។

Article image
ប្រសិនបើក្រុមហ៊ុន Huawei ប្រើប្រាស់នូវកាមេរ៉ា Dual Periscope នៅលើស្មាតហ្វូន Top-End Mate នោះ វាអាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន Flagship របស់ក្រុមហ៊ុន OPPO ជាពិសេសទៅលើកម្រិតនៃការ Zoom។ បន្ថែមពីនេះទៀតនោះ ការប្រើប្រាស់ថាមពលថ្មធំ និងការ Upgrade ទៅលើបច្ចេកវិទ្យាអេក្រង់នេះ ក៏អាចជួយពង្រឹងទៅលើសមត្ថភាពនៃស្មាតហ្វូន Huawei Flagship ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងផងដែរ៕