ស្វែងរកពួកយើង:

Loading Ad...

Huawei Mate XT 2 និង Mate X8 ត្រូវបានគេបង្ហើបថា នឹងប្រើបន្ទះឈីបជំនាន់ថ្មី Kirin 9050 Lineup

ដោយ

ជុំ ប៉េងលីន

07 កក្កដា 2026 04:03 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីជាច្រើនរបស់ខ្លួននៅចុងឆ្នាំនេះ។ ខណៈដែលក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់ច្បាស់ពេលវេលានោះ នៅពេលនេះ មានការបែកធ្លាយថ្មីមួយ បានបង្ហើបថា នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីៗទាំងនេះ គឺមានការអាប់ដែតទៅលើផ្នែកជាច្រើនទៅលើកម្លាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា រួមនិងថាមពលថ្មជាដើម។ 


យោងតាមអ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើ Weibo ថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុនHuawei គ្រោងនឹងធ្វើការប្រកាសចេញនូវស្មាតហ្វូននេអក្រង់បត់បានជំនាន់ថ្មីទាំងពីរម៉ូដែល ដែលមានទាំងអេក្រង់បត់ 3តង់ និងម៉ូដែល book-style foldable នៅត្រីមាសទី 2 ឆ្នាំនេះហើយ។ ខណៈដែលមិនទាន់មានការបញ្ជាក់ច្បាស់ពីឈ្មោះថា ស្មាតហ្វូនថ្មីៗទាំង 2 នេះនៅឡើយនោះ មានការរំពឹងថា អ្នកទម្លាយរូបនេះ គឺចង់បញ្ជាក់ពី Huawei Mate XT 2 និង Mate X9 foldable។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ចុងក្រោយ Flagship Kirin ខណៈដែលម៉ូដែលបត់ 3 តង់ នឹងមានការកែប្រែទៅលើការឌីស្សាញមួយចំនួនជាពិសេសទៅការបត់ចេញចូល ស្របពេលដែលម៉ូដែល Book-Style Foldable ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់បត់ខាងក្នុងទំហំ 8.15 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីង។ អ្នកទម្លាយរូបនេះ បានបន្តថា សម្រាប់បន្ទះឈីប next-generation Kirin នេះ គឺនឹងត្រូវប្រើប្រាស់ម៉ូដែល Kirin 9050 lineup ហើយអាចនឹងមានជម្រើស្តង់ដារ និងជម្រើស Pro។

Article image
សម្រាប់ Mate XT 2 អាចនឹងបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Kirin 9050 Pro ហើយនឹងដំណើរការនៅលើប្រព័ន្ធដំណើរការ HarmonyOS 7។ ប្រភពខាងលើនេះ បន្តថា នៅលើកាមេរ៉ាស្មាតហ្វូនអេក្រងបត់បានជំនាន់ថ្មីនេះ ក៏នឹងមានការប្រើប្រាស់សិនស័រទំហំ 1/1.3 អ៊ីង និង Periscope Telephoto ក៏ដូចជា Compact Camera ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,000mAh នឹងមានតម្លៃប្រហែល 10,000 យ៉ន់ (~$1,470)។