ស្វែងរកពួកយើង:

Huawei MatePad Pro Max នឹងក្លាយជាថេប្លេតដំបូងបំផុតបំពាក់នូវកាមេរ៉ា Multispectral

ដោយ

ជុំ ប៉េងលីន

15 ឧសភា 2026 10:03 ព្រឹក

អាន 2 នាទី

Article image
Huawei MatePad Pro Max នឹងក្លាយជាថេប្លេតដំបូងបំផុតបំពាក់នូវកាមេរ៉ា Multispectral
បន្ទាប់ពីការទទួលស្គាល់ជាសកលរួចហើយនោះ នៅពេលនេះ ថេប្លេតជំនាន់ថ្មី Huawei MatePad Pro Max បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ អាចនឹងក្លាយជាថេប្លេតដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលនឹងប្រើប្រាស់នូវកាមេរ៉ា Multispectral។ ជាមួយនិងការមកដល់នូវម៉ូដែលថ្មីនេះ មានការកត់សម្គាល់ថា ក្រុមហ៊ុននេះ ហាក់ដូចជាកំពុងតែបង្កើតនូវថេប្លេតដែលស្តើងបំផុតរបស់ពិភពលោកដែលនឹងទទួលបាននូវការចាប់អារម្មណ៍ជាច្រើន។

ផ្អែកតាមអ្នកទម្លាយ @FixedFocus ដែលបានបង្ហោះនៅលើ Weibo បានបង្ហាញថា ថេប្លេតជំនាន់ថ្មី Huawei MatePad Pro Max នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងកាមេរ៉ា Multispectral ។ ប្រសិនបើនេះគឺជាការពិតនោះ ថេប្លេតនេះ អាចនឹងក្លាយជាលើកដំបូងបំផុតដែលថេប្លេតថ្មីនេះ នឹងទ្រទ្រង់នូវសិនស័រ Color-Filtered Imaging Sensor។ សូមជំរាបថា កាមេរ៉ា Multispectral នៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei គឺជាបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចថតរូបភាពបានច្បាស់ជាងការប្រើប្រាស់នូវពណ៌ស្តង់ដារ RGB នោះ។

Article image
បន្ថែមពីនេះ មានការកត់សម្គាល់ថា ក្រុមហ៊ុននេះ ក៏មានគម្រោងនៅក្នុងការប្រើប្រាស់នូវដំណោះស្រាយកាមេរ៉ានេះ ទៅលើថេប្លេត MatePad Pro Max ផងដែរ។ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវសេនស័រនេះ សម្រាប់ថេប្លេតថ្មីនេះ ហើយនឹងមានលក់ផ្តាច់មុខនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ក្រៅពីកាមេរ៉ា Multispectral នេះ ថេប្លេត Huawei MatePad Pro Max នេះនឹ ងក្លាយជាថេប្លេតដំបូងបំផុតដែលប្រើប្រាស់នូវបច្ចេកវិទ្យា NearLink Audio technology។ ថេប្លេត MatePad Pro Max នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅខែក្រោយនេះហើយ៕