
Huawei Nova 15 Max បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់កម្រិតពន្លឺ 4000nits និងមានថាមពលថ្មធំ
Huawei Nova 15 Max គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលទើបតែបង្ហាញខ្លួនជាផ្លូវការដែលមានបំពាក់នូវលក្ខណៈ សម្បត្តិពិសេសៗជាច្រើន។ ស្មាតហ្វូន Nova 15 Max ថ្មីនេះ មានអេក្រង់ទំហំ 6.84 អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2756 x 1272 pixels) កម្រិតពណ៌ 1.07 ពាន់លានពណ៌ ល្បឿន 120Hz refresh rate, និងមានបច្ចេកវិទ្យាពន្លឺ 300Hz touch sampling rate ហើយនិងទ្រទ្រង់នូវ P3 color gamut, 2160Hz PWM Dimming, 444 PPI ទៀតផង។ អ្វីដែលមានការចាប់អារម្មណ៌នោះ គឺអេក្រង់នេះមានកម្រិតពន្លឺខ្ពស់ដល់ទៅ 4000 nitsbrightness។
ស្មាតហ្វូននេះមាន 3 ពណ៌គឺ Blush Gold, Lake Cyan និង Golden Black ។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ាមូលនៅខាងក្រោយធំមួយ។ នៅគែមខាងឆ្វេងរបស់ស្មាតហ្វូននេះមានបំពាក់នូវប៊ូតុង Volume Rocker និង Power Button ខណៈពេលដែលគែមខាងស្តាំរបស់ស្មាតហ្វូននេះមានបំពាក់នូវ X Key ។ ស្មាតហ្វូននេះមានវិមាត្រ 163.3 x 78 x 7.98mm និងទម្ងន់ 232g ។ ស្មាតហ្វូននេះ បំពាក់នូវ symmetrical stereo dual speakers ជាមួយនឹងការបង្កើតនូវសំឡេងដល់ទៅ 90°+ ultra-wide sound field ផងដែរ។

ស្មាតហ្វូន Huawei Nova 15 Max នេះបំពាក់នូវសិនស័រភ្លោះទំហំ 50MP Ultra-Sensing (f/1.9) និងមួយទៀតមានទំហំ2MP ultra-lighting shooter (f/2.4) ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP selfie ហើយសម្រាប់មុខ ងារថ្មីដែលមាននៅលើស្មាតហ្វូននេះ គឺ AI Best Expression។

ស្មាតហ្វូននេះ ដំណើរការនៅលើ EMUI 14.2 និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូន Huawei Nova 15 Max នេះមានថាមពលថ្មទំហំ 8500mAh គាំទ្រជាមួយនឹងកម្លាំងសាក 40W Super-Charge Turbo power adapter ។ ក្រៅពីនេះ ស្មាតហ្វូននេះក៏បំពាក់នូវបច្ចេកវិទ្យា Energy Booster Technology ដែលជំនួយទៅលើបច្ចេកវិទ្យាថាមពលថ្មកាន់តែលឿនជាងមុនផងដែរ។ បច្ចុប្បន្ននេះ ស្មាតហ្វូន Huawei Nova 15 Max មានតម្លៃ €499 សម្រាប់ទំហំ 256GB ហើយក៏ចាប់ផ្តើមទទួលការ pre-order សម្រាប់ទីផ្សារសកលផងដែរ៕
