ស្វែងរកពួកយើង:

Huawei Pura 90 Pro និង Pro Max បើកទទួលការកក់មុនចាប់ពីថ្ងៃនេះហើយ!

ដោយ

ជុំ ប៉េងលីន

11 មេសា 2026 02:30 រសៀល

អាន 2 នាទី

Huawei Pura 90 Pro និង Pro Max បើកទទួលការកក់មុនហើយ!
Article image
ក្រុមហ៊ុន Huawei នៅថ្ងៃនេះ បានចាប់ផ្តើមទទួលនូវការកម្មង់ទិញមុន (pre-order) ទៅលើស្មាតហ្វូន Pura 90 និង Pura 90 Pro Max នៅក្នុងប្រទេសចិន និងហាងអនឡាញទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃនេះហើយ។ នៅក្នុងនោះ ក្រុមហ៊ុន Huawei ក៏បានបង្ហាញទៅលើការឌីស្សាញរូបរាងនៃស្មាតហ្វូន Pura 90 Pro Max ជាមួយនឹងពណ៌ថ្មីទឹកក្រូច Orange ដ៏ស្រស់ស្អាតផងដែរ។

ទៅលើរូបរាងស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញកាមេរ៉ាស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pura 80 Pro អញ្ចឹង! ដែលមើលទៅមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ អេក្រង់របស់ស្មាតហ្វូននេះ គឺឌីស្សាញរាបស្មើជាមួយនឹងគែម bezels ស្តើងដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាអស្ចារ្យបំផុត។ ហើយនៅលើអេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ជាមួយនឹង hole punch នៅផ្នែកខាងលើនៃស្មាតហ្វូននេះ។

ស្មាតហ្វូន Huawei Pura 90 Pro បានចាប់ផ្តើមទទួលនូវការ pre-order ជាមួយនឹងជម្រើស 4 ពណ៌សម្រាប់ជ្រើសរើសគឺ Mulberry Black, Coconut White, Orange Soda និង Pink Guava។ សម្រាប់ស្មាតហ្វូនដែលមានទំហំ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។ តាមការបញ្ជាក់មុននេះ បានអោយដឹងថា ស្មាតហ្វូន Pura 90 Pro Max គឺនឹងមានពណ៌ Obsidian Black, Dawn Gold, Sunset Purple, Orange Ocean និង Emerald Lake។ ទៅលើទំហំម៉េមូរីរបស់ស្មាតហ្វូនននេះ ក៏ដូចទៅនឹងម៉ូឌែល Pro version ផងដែរ។

Article image
ផ្អែកទៅលើការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro flagship។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវស្ថាបត្យកម្ម 1+4+4 nine-core architecture និង large core clocked ល្បឿន 2.75GHz និង Medium core ល្បឿន 2.27GHz ខណៈដែល Efficiency small core មានល្បឿន 1.72GHz ។

ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 6 ជាមួយនឹង Glass UI ដែលផ្តល់នូវបទពិសោធន៍ថ្មី នៅក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Huawei នឹងបំពាក់នូវបច្ចេកវិទ្យា HyperSpace Memory technology នៅលើស្មាតហ្វូន Pura 90 series ខណៈពេលដែលបច្ចេកវិទ្យានេះ បានប្រើប្រាស់ជាដំបូងនៅលើស្មាតហ្វូន Mate 80 Pro Max។ ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូន Pura 90 series នៅថ្ងៃទី 20 ខែមេសានេះ ជាមួយនឹងស្មាតហ្វូនបត់បានថ្មីរបស់ខ្លួនផងដែរ៕
Article image