ស្វែងរកពួកយើង:

Huawei Pura 90 Pro នឹងមានពណ៌ Gradient (Orange Soda) មានភាពស្រស់ស្អាតខ្លាំងមែនទែន!

ដោយ

ជុំ ប៉េងលីន

13 មេសា 2026 03:39 រសៀល

អាន 2 នាទី

Article image
Huawei Pura 90 Pro នឹងមានពណ៌ Gradient ស្រស់ស្អាត មិនធ្លាប់មាន!
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ទើបតែចេញផ្សាយនូវវីដេអូផ្សព្វផ្សាយថ្មីមួយ ដែលបង្ហាញពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pura 90 Pro ជាមួយនិងជម្រើសពណ៌ថ្មី Gradient ដែលមានការឌីស្សាញយ៉ាងស្រស់ស្អាតជាទីបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងវីដេអូខាងលើនេះ គឺមានការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូនកាន់តែច្បាស់ ជាមួយនឹងការប្រើប្រាស់នូវពណ៌ Gradient លាយគ្នា ដែលក្រុមហ៊ុនហៅថា Orange Soda។

បន្ថែមពីនេះ នៅក្នុងវីដេអូខាងលើនេះ ក៏មានការបង្ហាញស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro ជាមួយនឹងពណ៌ Pink Guava ដែលមានការបញ្ចូលគ្នានូវពណ៌ Pink នៅផ្នែកខាងលើ និងពណ៌ Yellow / Green ស្ថិតនៅផ្នែកខាងក្រោម។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវពណ៌ Coconut White ដែលមានពណ៌ White នៅផ្នែកខាងលើថែមទៀតផង។

Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏ធ្លាប់បានប្រើប្រាស់នូវពណ៌ Gradient នេះ ជាលើកដំបូងបំផុតនៅលើស្មាតហ្វូន P20 Series កាលពីឆ្នាំ 2018 ផងដែរ។ ខណៈពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនទៀតក៏បានចាប់ផ្តើមនូវការប្រើប្រាស់ពណ៌ Gradient ដើម្បីធ្វើអោយស្មាតហ្វូននេះ កាន់តែមានភាពទាន់សម័យដូចគ្នា ។ ស្មាតហ្វូន Huawei Pura 90 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែមេសានេះជាមួយនឹងស្មាតហ្វូន Pura 90 Pro Max រូមនិង Pura series ជាច្រើនទៀតផងដែរ៕