ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Pura 90 Series នឹងបង្ហាញខ្លួននៅខែក្រោយ ជាមួយនិង Wide Foldable ជំនាន់ទី 2

ដោយ

Penglin Chom

17 មីនា 2026 01:34 យប់ជ្រៅ

អាន 2 នាទី


យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានប្រភេទ (wide foldable) ជំនាន់ទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការបង្ហាញខ្លួននៅខែមេសាខាងមុខនេះហើយ។ ផ្អែកតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បញ្ជាក់អោយដឹងដែរថា ក្រុមហ៊ុន Huawei គឺបានត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល Pura ជំនាន់ថ្មីហើយ។ បន្ទាប់ពីព្រឹត្តិការណ៌សម្ពោធនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញ Pura X2 ដូចគ្នា ដោយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
Article image
Huawei Pura 90 Series នឹងបង្ហាញខ្លួននៅខែក្រោយ ជាមួយនិង Wide Foldable ជំនាន់ទី 2 យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានប្រភេទ (wide foldable) ជំនាន់ទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការបង្ហាញខ្លួននៅខែមេសាខាងមុខនេះហើយ។ ផ្អែកតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បញ្ជាក់អោយដឹងដែរថា ក្រុមហ៊ុន Huawei គឺបានត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល Pura ជំនាន់ថ្មីហើយ។ បន្ទាប់ពីព្រឹត្តិការណ៌សម្ពោធនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញ Pura X2 ដូចគ្នា ដោយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលរួមមានដូចជា Huawei Pura 90 Series រួមនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី widescreen foldable នេះ គឺអាចនឹងបង្ហាញខ្លួននៅក្នុងខែមេសានេះហើយ។ ស្មាតហ្វូន Pura X2 នេះ នឹងបន្តក្លាយជាស្មាតហ្វូន wide-folding អេក្រង់ធំដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះរបស់ក្រុមហ៊ុន Huawei។ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ទើបតែចុះបញ្ជីស្មាតហ្វូន Pura 90 series ផងដែរ ដោយម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនលំដាប់ Flagship ទី 2 ដែលមានសិនស័រទំហំ 200MP ថែមទៀតផង។
Article image
ជាមួយគ្នានេះ នៅរបាយការណ៍មុននេះ ក៏ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Pura X2 ថ្មីនេះ មានកូដថា Hope ហើយក៏មានពណ៌ថ្មីផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូន Pura 90 Series នឹងបំពាក់នូវកាមេរ៉ា Zoom មួយគ្រាប់ប៉ុណ្ណោះ ហើយក្រុមហ៊ុន Huawei នៅតែរក្សានូវកាមេរ៉ា “dual periscope” ផ្តាច់មុខសម្រាប់ស្មាតហ្វូនត្រកូល Mate របស់ខ្លួនដដែល៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei Pura 90 Series នឹងបង្ហាញខ្លួននៅខែក្រោយ ជាមួយនិង Wide Foldable ជំនាន់ទី 2