ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Pura 90 Series នឹងមានជម្រើសដល់ទៅ 9 ដល់ពណ៌ ហើយនិងមានការឌីហ្សាញរូបរាងថ្មី

ដោយ

Penglin Chom

11 មីនា 2026 04:39 ទៀបភ្លឺ

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយនៅលើអ៊ីនធើណែតថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល Huawei Pura 90 series អាចនឹងមានជម្រើសដល់ទៅ 9 ដល់ពណ៌ សម្រាប់អ្នកប្រើប្រាស់នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងថ្មីថែមទៀតផង។ អ្វីដែលចាប់អារម្មណ៌នោះ ម៉ូដែលនេះ គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង OnePlus អញ្ចឹង។
Article image
ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @ITTechHero ដោយបានបង្ហាញពីរូបភាពរបស់ស្មាតហ្វូន Huawei Pura 90 series មានពណ៌ចំនួន 9 ហើយនៅលើស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនិងជម្រើសពណ៌បែប dual-tone gradient ថែមទៀតផង។ ទៅលើពណ៌ទាំងនេះ រួមមាន Bright Purple, Bright Blue, Brown, iPhone 17 Pro-inspired Orange, Dark Teal, Dark Violet, Saddle Golden, White និង Silver។
Article image
សូមជំរាបថា ក្រៅតែពីពណ៌ដែលបែកធ្លាយនោះ អ្នកទម្លាយរូបនេះ ក៏មានការបញ្ចេញនូវការឌីស្សាញទាំងស្រុងទៅលើស្មាតហ្វូនជំនាន់ថ្មី Pura 90 Series នេះផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺមិនដូចគ្នាជាមនិងការឌីស្សាញកាមេរ៉ាស្ទីល Bold Triangular នោះទេ ដោយតាមរយៈនៃការបែកធ្លាយថ្មីនេះ រូបរាងរបស់កាមេរ៉ា គឺមើលទៅស្រដៀងគ្នាជាមួយនិង iPhone 17 Pro Series ដែលលបង្ហាញខ្លួនកន្លងមកអញ្ចឹងដែរ។

ក្នុងចំណោមស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានមួយម៉ូដែលនៅតែឌីស្សាញកាមេរ៉ាទម្រង់ដូចម៉ូដែលមុន ខណៈដែលពីរម៉ូដែលទៀត គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មី ដោយមានម៉ូឌុលមួយរាងដូចជាគ្រាប់ថ្នាំស្ថិតនៅខាងឆ្វេង និងមួយគ្រាប់ទៀតមានរាងមូលនៅក្បែរគ្នា។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei Pura 90 Series នឹងមានជម្រើសដល់ទៅ 9 ដល់ពណ៌ ហើយនិងមានការឌីហ្សាញរូបរាងថ្មី