ស្វែងរកពួកយើង:

Huawei Pura X Max នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលប្រើប្រាស់អេក្រង់ភ្លឺច្បាស់បំផុត

ដោយ

ជុំ ប៉េងលីន

18 មេសា 2026 03:14 រសៀល

អាន 2 នាទី


Pura X Max ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Huawei ត្រូវបានគេបង្ហើបថា នឹងមានការបង្ហាញខ្លួនជាមួយនិងការអាប់ដែតទៅលើផ្នែកជាច្រើន ជាពិសេសគឺទៅលើបច្ចេកវិទ្យាអេក្រង់តែម្តង។ គួរបញ្ជាក់ថា បន្ទាប់ពីការបង្ហាញខ្លួន Huawei Mate 80 មកមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីដែលនឹងមានអេក្រង់ខ្លាំងដូចគ្នានេះ នឹងចាប់ផ្តើមពីស្មាតហ្វូនអេក្រង់បត់ថ្មីប្រភេទ Clamshell នេះហើយ។ 
Article image
ផ្អែកតាមការកត់សម្គាល់ពី FixedFocus បាននិយាយថា អេក្រង់បត់ខាងក្នុងរបស់ Huawei Pura X Max នឹងមានកម្រិតពន្លឺខ្ពស់ដល់ទៅ 3000 nits peak brightness ខណៈដែលអេក្រង់ខាងក្រៅវិញ គឺអាចនឹងមានកម្រិត 3500 nits។ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញពីទំហំរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បាន wide-foldable ថ្មីនេះផងដែរ។ Huawei Pura X Max នឹងមានអេក្រង់ខាងក្រៅទំហំ 5.4 អ៊ីងនិងអេក្រង់ខាងក្នុងទំហំ 7.7 អ៊ីង។

សូមជំរាបផងដែរថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei ក៏បានធ្វើអោយហ្វេនៗមានការភ្ញាក់ផ្អើលជាមួយវត្តមានរបស់ Mate 80 Pro Max ដែលមានអេក្រង់កម្រិតខ្ពស់ 8000 nits brightness ដំបូងគេនៅលើពិភពលោកផងដែរ។ បន្ទាប់មក Honor ក៏៎បានចេញនូវអេក្រង់ដូចគ្នានេះសម្រាប់ Honor Power 2 របស់ខ្លួន ដូចគ្នា។
Article image
នៅពេលនេះ Huawei បានចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មីនេះសម្រាប់ធ្វើការប្រជែងជាមួយដៃគូរបស់ខ្លួននៅលើពិភពលោកហើយ។ មកដល់ពេលនេះ Samsung នៅតែប្រើប្រាស់កម្រិតពន្លឺ 2600 nits brightness សម្រាប់ស្មាតហ្វូនអេក្រង់បត់ clamshell របស់ខ្លួននៅឡើយទេ។ ដូច្នេះប្រៀបធៀបជាមួយនិង Huawei Pura X Max នេះ គឺមានការបង្កើនដល់ទៅ 3500nits brightness ឯណោះ។ អ្នកទម្លាយរូបនេះបន្តថា Huawei Pura X Max នឹងមានការប្រើប្រាស់នូវ UTG screen ជាមួយនិង Carbon Fiber and Polymer material ទៀតផង។
Huawei Pura X Max នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលប្រើប្រាស់អេក្រង់ភ្លឺច្បាស់បំផុត