
Huawei កំពុងតែធ្វើការនៅលើថេប្លេត 2-in-1 ថ្មីមួយទៀត ជាមួយនិងបន្ទះឈីបថ្មី
មើលទៅលើទីផ្សារថេប្លេតពេលនេះ Huawei គឺកំពុងតែមានការនាំមុខខ្លាំងមិនថានៅចិន ឬក៏នៅខ្មែរនោះទេ ហើយប្រឡេកមើលទៅលើម៉ូដែលថ្មីៗដែលទើបនឹងចេញនាពេលថ្មីៗនេះវិញ គឺ Full Option តែម្តង។ នៅថ្ងៃនេះ តាមដំនឹងថ្មីនិយាយថា ក្រុមហ៊ុនបានត្រៀមចេញនូវម៉ូដែលថ្មី MatePad Edge ជាមួយនិងបន្ទះឈីប Kirin ថែមទៀតហើយ។
សម្រាប់ម៉ូដែលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានធ្វើការរួមបញ្ចូលគ្នារវាង tablet + PC នៅលើ Device តែមួយ ហើយថែមទាំងមានការបង្កើននូវសមត្ថភាពថ្មីៗជួយអោយអ្នកប្រើប្រាស់បាននូវបទពិសោធន៌កាន់តែសំបូរបែបថែមទៀតផង។ ផ្អែកតាមរបាយការណ៌របស់ SuperDimension បាននិយាយថា នៅពលនេះ Huawei បាននឹងកំពុងតែធ្វើការនៅលើថេប្លេតថ្មី 2-in-1 MatePad tablet ជាមួយនិងបន្ទះឈីបថ្មី dynamic ហើយក៏មានការបង្ហើបពីព័ត៌មានសំខាន់ៗមួយចំនួនផងដែរ។

តាមការបែកធ្លាយខាងលើនេះ និយាយថា ថេប្លេតថ្មីនេះមានឈ្មោះថា Huawei MatePad Edge ហើយមានជម្រើសពណ៌ថ្មី ខណៈដែលលក្ខណៈសម្បត្តិទូទៅ ក៏មានការផ្លាស់ប្តូរខ្លះដែរ។ នៅលើថេប្លេតកន្លងមក ក្រុមហ៊ុនមានការតម្លើងនូវកង្ហាត្រជាក់ ប៉ុន្តែប្រៀបធៀបជាមួយ MatePad Edge ថ្មីនេះ គឺមានកម្រ៉ាស់ស្តើង និងមានការដាក់អោយប្រើប្រាស់នូវបន្ទះត្រជាក់ ultra-thin copper steel composite VC (cooling value) ដែលភ្ជាប់ជាមួយនិង Small VC ដែលក្រុមហ៊ុនឌីស្សាញឡើងសម្រាប់ជួយទៅលើការសាកថ្ម។

ទៅលើឈីបនៅលើថេប្លេតនេះ ត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់នូវបន្ទះឈីប Kirin X90 ហើយបើយោងតាមលក្ខណៈសម្បត្តិផ្លូវការណ៌កន្លងមក បាននិយាយថា MatePad Edge នេះគឺមានការប្រើប្រាស់នូវបន្ទះឈីប 2 PC-level ដែលមាមដូចចជា X90 និង X90A។ បន្ទះឈីបនេះមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ។
