ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei ត្រៀមចេញម៉ូដែលថ្មីមួយទៀត Mate 80 Pro Max Wind Edition

ដោយ

ជុំ ប៉េងលីន

21 មីនា 2026 06:04 ព្រលឹម

អាន 2 នាទី

Article image
Huawei ត្រៀមចេញម៉ូដែលថ្មីមួយទៀត Mate 80 Pro Max Wind Edition
ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមទទួលនូវការកម្មង់ទិញមុនទៅលើ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Pro Max Wind Edition ស្របពេលដែលថ្ងៃនេះ គឺមានការទម្លាយអំពីពណ៌ និងទំហំ Storage របស់ស្មាតហ្វូននេះថ្មីនេះផងដែរ។ អ្វីគួរអោយចាប់អារម្មណ៍ នៅពេលេនះ ខណៈពេលដែលការ pre-order ទើបតែចាប់ផ្តើមទេ តែតម្រូវការទៅលើស្មាតហ្វូនថ្មីនេះ គឺខ្ពស់មែនទែន គឺអស់រលីងពីស្តុកតែម្តង ។

បើមើលទៅលើពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Wind Edition នេះ គឺមាន 2 ពណ៌ រួមមានដូចជា Polar Gold និង Midnight Black ដូចទៅនឹងម៉ូដែលស្មាតហ្វូន Pro Max អញ្ចឹងដែរ។ ទៅលើពណ៌ស្មាតហ្វូនទាំងពីរនេះ គឺមានភាពប្រណិត ហើយនិងមានភ្ជាប់មកជាមួយនឹងការឌីស្សាញ Dual-Ring ផងដែរ។ ក្រៅពីពណ៌របស់ស្មាតហ្វូននេះ ស្មាតហ្វូន Huawei Mate 80 Pro Max Wind Edition នេះមាន 2 ទំហំគឺ 16GB+512GB និង 16GB+512GB។ នៅពេលនេះ អតិថិជនអាចរកទិញស្មាតហ្វូននេះបាននៅលើ VMall ផងដែរ។

Article image
ទាក់ទងនឹងការបញ្ជាទិញមុននេះ ក្រុមហ៊ុន Huawei ចាប់ផ្តើមធ្វើការ pre-order ទៅលើស្មាតហ្វូន 16GB+512GB បានត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ គឺលក់អស់ពីស្តុករលីងតែម្តង។ សូមជំរាបថា ស្មាតហ្វូននេះ គឺជាស្មាតហ្វូន Flagship ដំបូងបំផុតបំពាក់នូវបច្ចេកវិទ្យា cooling fan technology ដែលធ្វើអោយស្មាតហ្វូន Huawei Mate 80 Pro Max WIND EDITION នេះ មានតម្រូវការខ្លាំងមែនទែន។ ជាមួយគ្នានេះ ស្មាតហ្វូន Mate 80 Pro Max Wind Edition នេះ ក៏មាន Active Fan នៅក្នុង Lens Modules ដែលជួយអោយស្មាតហ្វូននេះ កាត់បន្ថយទៅលើកំដៅបានយ៉ាងល្អថែមទៀតផង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei ត្រៀមចេញម៉ូដែលថ្មីមួយទៀត Mate 80 Pro Max Wind Edition