ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei ប្រកាស Pre-Order ទៅលើ Maextro S800 និង Aito M9 បំពាក់សិនស័រ LiDAR ខ្ពស់ជាងគេនៅលើពិភពលោក

ដោយ

Penglin Chom

05 មីនា 2026 10:35 ព្រឹក

អាន 2 នាទី

Article image

នៅថ្ងៃនេះ Harmony Intelligent Mobility Alliance (HIMA) ដែលជាអាជីវកម្មរថយន្តរបស់ Huawei បានប្រកាសបើកអោយមានការកម្ម៉ង់មុនទៅលើឡានប្រណិត Maextro S800 និង Aito M9 របស់ខ្លួនជាមួយនិងការបំពាក់សិនស័រ LiDAR ខ្ពស់ជាងគេនៅលើពិភពលោក។ ឡានស៊េរីថ្មីទាំងពីរនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានការបំពាក់មកជាមួយនូវ LiDAR ជំនាន់់ថ្មីដែលមានការអភិវឌ្ឍឡើងដោយ Qiankun Automotive Solutions Business របស់ Huawei។

លោក Richard Yu ដែលជាអគ្គនាយកគ្រប់គ្រងផ្នែក Smart Car Business របស់ ក្រុមហ៊ុន Huaweiបានប្រកាសនៅក្នុងព្រឹត្តិការណ៌ HIMA ថា ឡានប្រណិតថ្មីរបស់ Maextro S800 និង Aito M9 នឹងមានតម្លៃ 728,000 យ៉ន់ ($105,310) និង 479,800 យ៉ន់។ ជាមួយនិងតម្លៃខាងលើនេះ គឺមានការតម្លើងមកជាមួយនូវ LiDAR ដែលមានរហូត 896-channel។ ក្រុមហ៊ុននេះបានបញ្ជាក់ថា សិនស័រថ្មីនេះ គឺជាកម្រិតខ្ពស់ជាងគេបំផុតបើប្រៀបធៀបជាមួយិង LiDAR ដែលមាននៅលើរថយន្តនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានដាក់លក់ម៉ូដែប្រើសិនស័រ 192-channel LiDAR ផងដែរ ដោយមានតម្លៃ 708,000 យ៉ន់សម្រាប់ឡាន Maextro S800 និង469,800 យ៉ន់សម្រាប់ម៉ូដែល Aito M9។

Article image
សូមជំរាបថា ឡានប្រណិត Maextro S800 ត្រូវបានក្រុមហ៊ុន HIMA ប្រគល់ជូនអតិថិជន 15,000 គ្រឿងហើយ នៅក្នុងរយៈពេល 9 ខែបន្ទាប់់ពីប្រកាសចេញជាផ្លូវការណ៍។ គិតត្រឹមខែកញ្ញា 2025 ដល់ January 2026។ សម្រាប់ម៉ូដែល S800 គឺមានពេញនិយមយជាង Porsche Panamera និង Mercedes-Benz S-Class បនេះបើតាមការបញ្ជាក់លោក Yu។

Article image
លោក Richard Yu បានបន្តថា ទៅលើ Aito M9 វិញ ក្រុមហ៊ុន HIMA ក៏បានប្រគល់ជូនអតិថិជនបាន 280,000 គ្រឿងហើយដែរ គិតត្រឹមថ្ងៃទី 3 ខែមីនា។ ឡាន SUV ថ្មីនេះ គឺជាគូរប្រជែងដ៏ខ្លាំងបំផុតនៅក្នុងប្រភេទ Large Luxury SUV។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.