ស្វែងរកពួកយើង:

Hyundai បញ្ចេញឡានអគ្គិសនីថ្មី All-New loniq V មានការឌីស្សាញស្រដៀង Toyota Prius ជំនាន់ថ្មី

ដោយ

ជុំ ប៉េងលីន

29 មេសា 2026 12:57 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំ 2026 Beijing International Auto Show ក្នុងប្រទេសចិន ក្រុមហ៊ុន Hyundai ប្រចាំប្រទេសចិន បានដាក់តាំងបង្ហាញឡានអគ្គិសនីស៊េរីថ្មី All-New loniq V ដែលត្រូវបានឌីស្សាញថ្មីប្រកបដោយភាពទាក់ទាញ។ All-New loniq V គឺជាម៉ូដែលមួយស្ថិតក្នុងគម្រោងផលិតរថយន្តថ្មីចំនួន 20 គ្រឿងក្នុងរយះពេល 5 ឆ្នាំខាងមុខទៀតរបស់ក្រុមហ៊ុន Beijing Hyundai។ ឡានអគ្គិសនីស៊េរីថ្មីនេះមានការរួមបញ្ចូលគ្នារវាង គុណភាពផលិតរថយន្តសកល និងបច្ចេកវិទ្យារថយន្តប្រទេសចិន “Global Quality + Chinese Wisdom”។
Article image
លក្ខណៈដ៏គួរឲ្យចាប់អារម្មរបស់ All-New loniq V គឺការឌីស្សាញរូបរាងខាងក្រៅមានភាពស្រដៀងគ្នានឹងឡាន Toyota Prius ជំនាន់ថ្មី។ All-New loniq V ជាប្រភេទឡានអគ្គិសនី sedan មានតួរខ្លួនប្រវែង 4,900mm/ ទទឹង 1,890mm/ កំពស់ 1,470mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm។ ផ្នែកចំហៀងមានការឌីស្សាញជាមួយកញ្ចក់ទ្វារគ្មានស៊ុម ឬ Frameless-door និងយ៉ាន់កង់រចនាបែបទម្រង់អក្សរ V ឬ V-Shaped wheel។ All-New loniq V ត្រូវបានធ្វើការឌីស្សាញឡើងក្រោមការដឹកនាំដោយមជ្ឈមណ្ឌលរចនា Hyundai China Design Centre ដែលជាការឌីស្សាញសម្រាប់ទីផ្សារប្រទេសចិន និងទីផ្សារនាំចេញទៅកាន់ទីផ្សារសកល។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា All-New loniq V ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង E-GMP Platform របស់ Hyundai ហើយនិងផ្តល់ជូននៅជម្រើសម៉ូដែលអគ្គិសនីសុទ្ធ (BEV) និង Extended-range។
Article image
All-New loniq V គាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 800V high-voltage និងដំណើរការដោយប្រព័ន្ធបើកបរ electric driving system។ អគ្កិសនី sedan ថ្មីនេះ គឺនឹងគាំទ្របច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃដោយសហការជាមួយ Momenta គាំទ្រដោយបន្ទះឈីប flagship cockpit chips របស់ Qualcomm, Baidu’s Wenxin large model, ByteDance’s Volcano Engine និងបច្ចេកវិទ្យាថ្ម CATL។ កាប៊ីនខាងក្នុងរបស់ All-New loniq V មានការឌីស្សាញបែប nebula-wrapped design ដោយមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ wide-screen ទំហំធំដល់ 27-inch ជាមួយកម្រិតបង្ហាញដល់ ultra-thin 4K, ប្រព័ន្ធភ្លើង nebula lighting, ប្រព័ន្ធភ្លើង ambient lights, ប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលអេក្រង់ “Cyber Eye” HUD, កន្លែងអង្គុយធំទូលាយ និងប្រព័ន្ធ Speaker Dolby Atmos ជាដើម។
Article image
ទោះជាយ៉ាងណាទាក់ទងនឹងលក្ខណៈសម្បត្តិលម្អិតផ្សេងៗដូចជា ប្រព័ន្ធម៉ូទ័រអគ្គិសនី ទំហំកញ្ចប់ថ្ម រយះចម្ងាយបើកបរ កាលបរិច្ឆេទចេញលក់ និងតម្លៃរបស់ All-New loniq V ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Hyundai បញ្ចេញឡានអគ្គិសនីថ្មី All-New loniq V មានការឌីស្សាញស្រដៀង Toyota Prius ជំនាន់ថ្មី