ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iCar V27 ឡាន Off-Road Hybrid ស៊េរីថ្មី ប្រកាសចេញជាផ្លូវការណ៌ជាមួយតម្លៃ 2 ម៉ឺនស្តើង

ដោយ

ជុំ ប៉េងលីន

19 មីនា 2026 07:56 ព្រឹក

អាន 2 នាទី

Article image
iCar V27 ឡាន Off-Road Hybrid ស៊េរីថ្មី ប្រកាសចេញជាផ្លូវការណ៌ជាមួយតម្លៃ 2 ម៉ឺនស្តើង
ដូចការគ្រោងទុក កាលពីសប្តាហ៍មុននេះ Chery ដែលជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រទេសចិន ប្រកាសចេញនូវឡាន Off-Road ស៊េរីថ្មីរបស់ខ្លួននៅទីផ្សារប្រទេសចិនហើយ ដែលមានតម្លៃចាប់ពី 24,500 ដុល្លារ។ ហើយសម្រាប់ម៉ូដែលនេះដែរត្រូវបានគេចាត់ទុកថា គឺជាម៉ូដែល Flagship ដំបូងគេ ដែលមានរូបរាង "retro boxy design នឹងមានការប្រើប្រាស់នូវប្រព័ន្ធ extended-range hybrid system។

រថយន្តថ្មី iCar V27 មានជម្រើសចំនួន 5 ពណ៌មានដូចជា ទឹកប្រាក់ លឿង ទឹកមាសស្រាល ខ្មៅ និង ខៀវ។ឡាន off-road SUV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងបែបប្រអប់ដែលភាសាឌីស្សាញហៅថា “Boxy body design” ជាមួយចង្កៀងខាងមុខរចនាបែបរង្វង់មូល និងទ្វារទីប្រាំខាងក្រោយបើកចំហៀងជាមួយកង់សាគួនៅជាប់ជាមួយ។

Article image
iCar V27 មានប្រវែងតួរខ្លួន 4,909/ ទទឹង 1,976mm/ កំពស់ 1,855mm (1,894mm) ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,910mm ដែលធ្វើឲ្យ V27 ក្លាយជាម៉ូដែលរថយន្តទំហំធំដំបូងគេក្នុងត្រកូលនៃម៉ាក iCar។ សម្រាប់ប្រព័ន្ធបើកបរ range-extender system របស់ iCar V27 ត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ដែលអាចផលិតកម្លាំងបាន 141 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 34.317kWh និង 20.638kWh។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកម្លាំង 248 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរអាចផលិតកម្លាំងសរុបបានដល់ 449 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចេញពេលខ្ទង់ 5.5 វិនាទី។

Article image
រថយន្ត iCar V27 (AWD) ថ្មីនេះ អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.