ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Infinix បានជ្រើសរើសកញ្ញា Yuna របស់ក្រុម Itzy ជា BA ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារសកល

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Infinix បានប្រកាសជាផ្លូវការណ៌នូវអ្នកតំណាងម៉ាកយីហោថ្មីរបស់ខ្លួនសម្រាប់ទីផ្សារសកលហើយ ដែល BA ថ្មីនែះ គឺជាមានឈ្មោះថា Yuna គឺជាសមាជិករបស់ក្រុម K-Pop Itzy។ សូមជំរាបថា ក្រុម Itzy ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2019 ហើយនៅឆ្នាំនេះ ក្រុមនេះក៏មានគម្រោងចេញនូវ Solo Record ដំបូងបំផុតរបស់ខ្លួន នៅខែមីនាខាងមុខនេះផងដែរ។
នៅក្នុងនាមជាសមាជិកក្មេងជាងគេបំផុតរបស់ក្រុម Itzy នេះ Yuna គឺបានបង្ហាញពីភាពរស់រវើក និងទំនុកចិត្តរបស់ខ្លួនខ្លាំងមែនទែនសម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៌។ បើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន Infinix បានអោយដឹងថា ភាពរស់រវើក និងទំនុកចិត្ត នេះហើយ  គឺជាលក្ខណៈពិសេសរបស់នាង។ នៅពេលនេះ Yuna បានចូលរួមជាមួយនឹងក្រុមហ៊ុន Infinix សម្រាប់ការប្រកាសបង្ហាញវត្តមានស្មាតហ្វូន Note 60 Series ដែលជាម៉ូដែល Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។
Article image
ក្រុមហ៊ុន Infinix បានបញ្ជាក់បន្ថែមថា ភាពជាដៃគូសហការនេះគឺជាការវិវត្តន៍នៃយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន Infinix ត្រៀមចូលក្នុងទីផ្សារប្រណិតផងដែរ។ ការសហការជាមួយនឹង Yuna នេះ ទៅលើស្មាតហ្វូន Note 60 series នេះ គឺបង្ហាញអំពីការជម្រុញអ្នកប្រើប្រាស់ជុំវិញពិភពលោកដែលស្រឡាញ់បច្ចេកវិទ្យា និងការបង្ហាញនូវភាពរីករាយ និងភាពក្លាហាន។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Infinix អោយដឹងទៀតថា កិច្ចសហការនេះ គឺជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុនក្នុងការចូលទៅកាន់ទីផ្សារប្រណិត ជាមួយនឹងវត្តមានស្មាតហ្វូន Note 60 series។ សម្រាប់ស្មាតហ្វូន Note 60 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.