យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ធ្លាប់បានបង្ហើបរួចមកហើយថា ក្រុមហ៊ុន Apple នឹងមានការបោះបង់ចោលនូវបច្ចេកកវិទ្យាអេក្រង់ Dynamic Island សម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max របស់់ខ្លួន។ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកនោះទេ ដោយក្រុមហ៊ុនមិនបានទម្លាក់ចោលនូវរន្ធអេក្រង់នេះ គឺមានការប្រើប្រាស់នូវ Dynamic Island គ្រាន់តែជំនួសមកវិញតូចជាងមុនប៉ុណ្ណោះ។

ពាក្យចចាមអារ៉ាមថ្មី iPhone 18 គ្រប់ម៉ូដែលហើយនិង iPhone Air 2 ស្ថិតក្នុងដំណើរការអភិវឌ្ឍហើយ
យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ធ្លាប់បានបង្ហើបរួចមកហើយថា ក្រុមហ៊ុន Apple នឹងមានការបោះបង់ចោលនូវបច្ចេកកវិទ្យាអេក្រង់ Dynamic Island សម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max របស់់ខ្លួន។ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកនោះទេ ដោយក្រុមហ៊ុនមិនបានទម្លាក់ចោលនូវរន្ធអេក្រង់នេះ គឺមានការប្រើប្រាស់នូវ Dynamic Island គ្រាន់តែជំនួសមកវិញតូចជាងមុនប៉ុណ្ណោះ។

នៅថ្ងៃនេះ យោងតាមការចេញផ្សាយរបស់ Ice Universe នៅលើទីផ្សារប្រទេសចិន បានបញ្ចេញនូវព័ត៌មានបន្ថែមទៀតហើយទាក់ទងនិង iPhone 18 Pro Series ថ្មីនេះ។ តាមអ្នកទម្លាយរូបនេះ បាននិយាយថា ការប្រើប្រាស់នូវបច្ចេកកវិទ្យាអេក្រង់ Dynamic Island តូចជាងមុន នេះ គឺមិនត្រឹមតែនៅលើម៉ូដែល iPhone 18 Pro Series នោះទេ សូម្បីតែ iPhone 18 Series ក៏ដូចគ្នាដែរ ក្នុងនោះក៏មាន iPhone Air 2 ទៀតផង។

សូមជំរាបថា នៅលើក្នុងសេចក្តីរាយការណ៌មុននេះ មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី ទាំង iPhone 18 Pro Series និង iPhone 18 Series គឺនៅតែបន្តប្រើប្រាស់នូវអេក្រង់ដូចគ្នាជាមួយនិងជំនាន់មុន iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone Air ដដែល។ និយាយទៅសម្រាប់វត្តមានរបស់ម៉ូដែលថ្មីទាំងនេះ គឺគ្រាន់តែមានការផ្លាស់ប្តូរនូវបន្ទះឈីបប៉ុណ្ណោះដែលជាក់ច្បាស់។ ជាមួយនិងការបង្ហាញ ខ្លួន iPhone 18 Pro និង Pro Max នេះ ក៏អាចនឹងមានវត្តមានរបស់ iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple ផងដែរ។ ខណៈដែល iPhone 18 អាចនឹងមកជាមួយ iPhone 18e និង iPhone Air 2 នាពេលក្រោយ។
