ស្វែងរកពួកយើង:

iPhone 18 អាចនឹងបំពាក់នូវអេក្រង់ Samsung M12+ ដែលធ្លាប់ប្រើនៅលើ Galaxy S23 Series

ដោយ

ជុំ ប៉េងលីន

25 មេសា 2026 10:59 ព្រឹក

អាន 2 នាទី

iPhone 18 អាចនឹងបំពាក់នូវអេក្រង់ M12+ ដែលធ្លាប់ប្រើនៅលើ Galaxy S23 Series
Article image


តាមការបញ្ជាក់កន្លងមកបាននិយាយថា អេក្រង់នេះ គឺអាចជំនាន់ថ្មីមួយទៀតនៃអេក្រង់ M12 ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 14 Pro និង Galaxy S23 Ultra ដែលចេញលក់នាពេលកន្លងមក។ ប្រសិនបើរបាយការណ៍ថ្មីនេះ គឺជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី iPhone 18 អាចនឹងត្រឡប់ទៅប្រើប្រាស់នូវអេក្រង់កាលពីពេលមុនវិញ។

ទន្ទឹមនឹងព័ត៌មាននេះផងដែរ ក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូនម៉ូដែល iPhone 18 Pro គឺអាចនឹងប្រើប្រាស់នូវអេក្រង់ Samsung M16 ជំនួសវិញ។ មើលទៅលើកម្រិតអេក្រង់នេះ គឺហាក់ដូចជាខុសគ្នាខ្លាំងមែនទែន បើប្រៀបធៀបរវាងអេក្រង់នៅលើស្មាតហ្វូន iPhone 18 និង iPhone 18 Pro។ ភាពខុសគ្នាខ្លាំងបំផុតមួយនោះ គឺការប្រើប្រាស់នូវអេក្រង់ OLED ថ្មីអាចនឹងមានប្រសិទ្ធិភាពល្អជាង ច្បាស់ជាងគ្រាន់តែការប្រើប្រាស់ថាមពលថ្មនៅលើអេក្រង់ និងកម្រិត Brightness ក៏ច្រើនតាមនោះផងដែរ។

Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Apple A20 ជាមួយនឹងដំណើរការ 2nm ដែលអាចបង្កើនទៅលើប្រសិទ្ធិភាពនៃស្មាតហ្វូននេះ បានកាន់តែប្រសើរជាងមុន។ ដើម្បីអាចរក្សានូវតុល្យភាពសម្រាប់ការប្រើប្រាស់នេះបាន ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវថាមពលថ្មធំជាងមុន ដើម្បីអាចស្របទៅនឹងការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ៕