យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple ម៉ូដែល iPhone Ultra ប្រហែលជានឹងមានការពន្យាពេលបង្ហាញខ្លួនសារជាថ្មីថែមទៀតហើយ ដោយក្នុងនោះ អ្នកទម្លាយខាងលើនេះ មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ។ សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple មួយនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយនិង iPhone 18 Pro និង iPhone 18 Pro Max នាខែញកញ្ញាខាងមុខនេះហើយ។
ដូច្នេះពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ មានការចោទសួរថា តើក្រុមហ៊ុន Apple អាចនឹងមានការដាក់បង្ហាញម៉ូដែលថ្មីនេះទាន់ពេលវេលាដូចការគ្រោងទុកនោះទេ? បើពេលនេះ គឺកាន់តែកៀកពេលនៃការបង្ហាញខ្លួនរបស់កំពូលស្មាតហ្វូននេះហើយ។
សូមជំរាបថា នៅថ្ងៃនេះ ក្រុមហ៊ុន Foxconn ដែលជាដៃគូរដ៏សំខាន់របស់ Apple ក៏បានចេញរបាយការណ៌របស់ខ្លួនផងដែរ ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Apple បានជ្រើសរើសដៃគូរសម្រាប់ធ្វើការផលិតទៅលើស្មាតហ្វូនអេក្រងបត់បានរបស់ខ្លួន iPhone Ultra ហើយថែមទាំងមានការដោះស្រាយទៅលើផលប៉ះពាល់មួយចំនួនរបស់ស្មាតហ្វូនអេក្រង់បត់បាននេះរួចរាល់ថែមទៀតផង។

ប្រភពខាងលើនេះបន្ថែមថា បញ្ហាកន្លងដែលមានលើស្មាតហ្វូន iPhone Ultra គឺទៅលើគន្លឺះបត់ ហើយនឹងភាពធន់នៃអេក្រង់បត់។ រហូតមកដល់ពេលនេះ បើទោះបីជាអ្វីៗដំណើរការទៅលើរលូនហើយក៏ដោយ ក៏នៅមិនទាន់បានបញ្ជាក់ច្បាស់ពីព័ត៌មានជាក់លាក់ស្តីពីស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ រួមទាំងពេលវេលានៃសង្វាក់ផលិតកម្មសម្រាប់ស្មាតហ្វូននេះដូចគ្នា។