ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iPhone អេក្រងបត់អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំក្រោយ!

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
នៅក្នុងឆ្នាំនេះ បើនិយាយពីស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីការបង្ហាញខ្លួនជាក់លាក់នោះទេ ប៉ុន្តែរបាយការណ៍ថ្មីចុងក្រោយបំផុត គឺធ្លាប់បានបង្ហើបអំពីពេលវេលានៃការបង្ហាញស្មាតហ្វូននេះផងដែរ។ យោងតាមព័ត៌មានថ្មី ដែលមានប្រភពចេញពីអ្នកទម្លាយដែលអាចជឿជាក់បាននោះ គឺបានបង្ហាញអំពីគម្រោងរបស់ក្រុមហ៊ុន Apple ទៅលើវត្តមានស្មាតហ្វូនអេក្រង់អាចបត់បាននេះហើយ។ លោក Ming-Chi Kuo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Apple បានបញ្ជាក់នៅលើ Medium ពីពេលវេលានៃការមកដល់របស់ស្មាតហ្វូនអេក្រង់បត់បាននេះហើយ។
នៅក្នុងរបាយការណ៍ថ្មីនេះ គាត់បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះ មានគម្រោងនៅក្នុងការបញ្ចប់នូវលក្ខណៈសម្បត្តិសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ។ ប៉ុន្តែការបង្ហាញវត្តមានជាផ្លូវការរបស់ស្មាតហ្វុននេះគឺនៅឆ្នាំក្រោយ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2026។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iPhone 18 ផងដែរ។ លោក Kuo បន្ថែមថា ស្មាតហ្វូន iPhone អេក្រង់បត់បានដំបូងបំផុតនេះ នឹងធ្វើការផលិតយ៉ាងហោចណាស់ដល់ឆ្នាំ 2027។
អ្នកវិភាគរូបនេះ បានបង្ហាញនូវការជឿជាក់ថា ការនាំចេញទៅលើស្មាតហ្វូនបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Apple នេះអាចនឹងមានចំនួនចន្លោះពី 3-5 លានគ្រឿងនៅក្នុងឆ្នាំ 2026 ហើយនៅឆ្នាំ 2027 អាចនឹងមានការកើនឡើងដល់ទៅ 20 លានគ្រឿង។ លោក Kuo បាននិយាយទៀតថា តម្លៃរបស់ស្មាតហ្វូនបត់បាននេះ អាចមានចន្លោះពី 2000 ដុល្លារ ទៅ 2500 ដុល្លារ។
Article image
សម្រាប់ការឌីស្សាញស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Apple នេះ អាចនឹងមានទម្រង់ជា Notebook Style ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 6 អញ្ចឹង។ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថានេះគឺជា iPhone ឬ iPad នោះ។ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទៅលើអេក្រង់របស់ស្មាតហ្វូននេះ។ ហើយអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ អាចនឹងមានទំហំ 7.74-អ៊ីង ខណៈដែលអេក្រង់ខាងក្រៅគឺមានទំហំ 5.49-អ៊ីង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

iPhone អេក្រងបត់អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំក្រោយ!