ចបញ្ហាលើអេក្រង់បង្ហាញព័ត៌មាន ឬ LCD Instrument Display ដែលអាចនឹងបង្ករឲ្យមានអនិភ័យផ្នែកប្រព័ន្ធសុវត្ថិភាព។ សម្រាប់រថយន្ត Kia EV5 ដែលនឹងត្រូវប្រមូលយកមកវិញ គឺមានចំនួន 381 គ្រឿង និងជាម៉ូដែលផលិតចន្លោះថ្ងៃទី 15 ខែសីហា ឆ្នាំ 2025 ដល់ថ្ងៃទី 24 ខែតុលា ឆ្នាំ 2025 ហើយផ្តើមប្រមូលមកវិញចាប់ពីថ្ងៃទី 7 ខែមេសា ឆ្នាំ 2026 នេះ បើយោងទៅលើរបាយការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រស្ថាប័ន State Administration for Market Regulation របស់ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានដែលបានបង្ហោះបាននិយាយថា “សញ្ញាមិនប្រក្រតីពីប្រព័ន្ធបណ្តាញសៀគ្វីដែលរួមបញ្ចូលគ្នាសម្រាប់ការគ្រប់គ្រងថាមពលនៅក្នុងឧបករណ៍បញ្ជា ឬ instrument controller របស់យានយន្តអាចបណ្តាលឱ្យការបង្ហាញមានភាពយឺតយ៉ាវ”។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា នៅពេលការបញ្ជាភ្លើងសញ្ញាបត់ត្រូវបានធ្វើឱ្យសកម្ម នូវត្រង់ចំណុចប្រទាក់ខាងក្រោយនៃឧបករណ៍បង្ហាញអាចជូបប្រទះបញ្ហាដូចជាធ្វើឲ្យអេក្រង់ប្រែទៅជាពណ៌បៃតង ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពក្នុងការបើកបរ។
ពាក់ព័ន្ធនឹងបង្ហាញនេះ ក្រុមហ៊ុនសម្ព័ន្ធមិត្តបណ្តាក់ទុនរួមគ្នារបស់ Kia ក្នុងប្រភេទចិន បានប្រកាសដាក់ឲ្យមានការធ្វើបច្ចុប្បន្នភាព ដើម្បីដោះស្រាយបញ្ហានេះតាមរយះប្រព័ន្ធ Over-the-air ឬ OTA Technology។ ដោយឡែកសម្រាប់ Kia EV5 ដែលមិនអាចធ្វើបច្ចុប្បន្នភាពតាមរយៈ OTA បាន ក្រុមហ៊ុន Kia នឹងអញ្ជើញម្ចាស់ពាក់ព័ន្ធតាមរយៈអ្នកចែកចាយដែលមានការអនុញ្ញាត ដើម្បីអនុវត្តការប្រមូលមកវិញ ដើម្បីបង្ការកុំឲ្យកើតមានហានិភ័យផ្នែកសុវត្ថិភាពអ្នកប្រើប្រាស់។
ក្រុមហ៊ុន Kia បានចេញលក់ឡានអគ្គិសនី EV5 ក្នុងខែវិច្ឆិកា ឆ្នាំ 2023 ហើយជាឡាន SUV អគ្គិសនីសុទ្ធដំបូងរបស់ខ្លួនដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារពិភពលោក។ បច្ចុប្បន្ន EV5 មានតម្លៃចាប់ពី 149,800 យាន់ ឬប្រហែល $21,800 ក្នុងប្រទេសចិន។ យោងតាមរបាយការណ៍លក់ក្នុងទីផ្សារប្រទេសចិន បង្ហាញថា ការលក់សរុបរបស់ Kia EV5 នៅប្រទេសចិន គឺមានចំនួនសរុបត្រឹមតែ 572 គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ 2025៕


