ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Lamborghini ត្រៀមបញ្ចេញឡាន Supercar PHEV ដើម្បីជំនួសម៉ូដែលប្រើអគ្គិសនីសុទ្ធ

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
ដោយសារតែមើលឃើញពីតម្រូវការសម្រាប់ឡាន Supercar ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ហាក់មិនសូវមានទីផ្សារល្អ ក្រុមហ៊ុនផលិតឡាន Supercar របស់អ៊ីតាលី Lamborghini ដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនអាល្លឺម៉ង Volkswagen Group ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផលិតឡាន Supercar ដែលដំណើរការដោយប្របព័ន្ធម៉ាស៊ីន Plug-in-hybrid ជំនួសវិញ។
Lamborghini ធ្លាប់មានការដាក់បង្ហាញចេញគំរូឡានអគ្គិសនី Supercar EV ដំបូងរបស់ខ្លួនម៉ូដែល Lanzador នៅក្នុងឆ្នាំ 2023 ប៉ុន្តែ ម៉ូដេលនេះ មិនត្រូវបានក្រុមហ៊ុនដាក់ចូលទៅក្នុងសង្វាក់ផលិតកម្មផ្លូវការណ៍នោះរហូតមកទល់នឹងពេលនេះ ដោយសារតែវាហាក់មិនសូវទទួលបានការចាប់អារម្មខ្លាំងពីអ្នកប្រើប្រាស់ឡាន Supercar របស់ខ្លួន។
លោក Stephan Winkelmann នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Lamborghini បានប្រាប់បណ្តាញសារព័ត៌មាន Sunday Times ថា “ការអភិវឌ្ឍឡានអគ្គិសនីមានភាពប្រឈមនឹងហានិភ័យសម្រាប់ម៉ាកយីហោរបស់រថយន្តរបស់ក្រុមហ៊ុន ស្របពេលដែលសន្ទស្សន៍ពីតម្រូវការសម្រាប់រថយន្តដែលដំណើរការដោយថាមពលថ្មក្នុងចំណោមអតិថិជនរបស់ខ្លួនកំពុង ខិតជិតដល់ចំនុចសូន្យ។”
លោក Winkelmann បានបញ្ជាក់ទៀតថា ចំពោះគំរូឡាន Supercar EV ម៉ូដែល Lanzador អាចនឹងត្រូវបានជំនួសដោយម៉ូដែលដំណើរការជាមួយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ដែលមានន័យថា ឡាន Plug-in-hybrid ដំបូងនៃម៉ាកយីហោ Lamborghini នឹងមកដល់នាឆ្នាំ 2030។ លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុននឹងនៅតែបន្តផលិតការរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុងឲ្យបាន “យូរតាមដែលអាចធ្វើទៅបាន”។
សូមបញ្ជាក់ថា Lamborghini ដែលបច្ចុប្បន្នស្ថិតនៅក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Volkswagen តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Audi បានចែកចាយរថយន្តចំនួន 10,747 គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2025។ តំបន់អឺរ៉ុបនៅតែជាទីផ្សារធំបំផុតរបស់ Lamborghini បន្ទាប់មក គឺអាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។
Article image
Lamborghini បាននិយាយកាលពីខែមុននេះថា ភាពជោគជ័យនៃការលក់រថយន្តរបស់ខ្លួន គឺដោយសារតែតម្រូវការនៃរថយន្តប្រភេទ Plug-in-hybrid របស់ខ្លួន ដែលមានការទទួលស្គាល់ពីអ្នកគាំទ្រម៉ាកឡាន Lamborghini ជាខ្លាំងនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះ ចំពោះគុណសម្បត្តិ និងលក្ខណៈសម្បត្តិនៃឡាន Plug-in-hybrid Supercar ដំបូងរបស់ Lamborghini មិនទាន់ត្រូវបានបង្ហាញចេញនោះទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

Lamborghini ត្រៀមបញ្ចេញឡាន Supercar PHEV ដើម្បីជំនួសម៉ូដែលប្រើអគ្គិសនីសុទ្ធ