
ដូចការគ្រោងទុកអញ្ចឹង! កាលពីថ្ងៃទី 16 ខែមេសា ឆ្នាំ 2026 កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Leapmotor ពិតជាបានប្រកាសចេញជាផ្លូវការណ៍នូវកំពូលរថយន្ត SUV ខ្នាតធំបំផុតស៊េរីថ្មី Leapmotor D19 របស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ ដែលឡាន Flagship-large-size SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការតេស្តប្រព័ន្ធសុវត្ថិភាពដោយជោគជ័យ ទៅលើលក្ខខណ្ឌជាច្រើន ដូចជា នៅពេលរថយន្តផ្ទុះបែកកង់ពីរដំណាលគ្នានៅលើស្ថានភាពផ្លូវទឹកកក និងព្រឹលខ្លាំងជាមួយល្បឿន 80km/h និង 120km/h ដែលខាងក្នុងរថយន្តគឺមានមនុស្សជិះចំនួន 6 នាក់។
សូមជំរាបថា Leapmotor D19 ត្រូវបានចាត់ទុកថា គឺជាឡាន Full-Size SUV ដែលមានថាមពលអាគុយធំជាងគេបំផុតនៅលើពិភពលោក គឺដល់ទៅ 80.3 kWh ហើយឡាននេះ គឺមានប្រវែងដល់ទៅ 5.2-meter អាចបើកបរបានចម្ងាយ 500km ជាមួយនិងអគ្គិសនីសុទ្ធ។ Leapmotor D19 ថ្មីនេះ មានតម្លៃចាប់ពី 219,800 យ៉ន់ប្រហែល 32,240 ដុល្លារប៉ុណ្ណោះ។

Leapmotor D19 មានពីរជម្រើស គឺជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងជម្រើសម៉ាស៊ីនលាយអគ្គិសនី (EREV)។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ គឺមានតួរខ្លួនប្រវែង 5,252mm/ ទទឹង 1,995mm/ កំពស់ 1,800mm ឬ 1,780mm និងគម្លាំងចន្លោះកង់មុខទៅកង់ក្រោយ 3,110mm។ នៅផ្នែកកាប៊ីនក្នុងរបស់ D19 គឺនឹងមានបំពាក់នូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ high-brightness all-weather AR-HUD ដែលមានទំហំធំបំផុតដល់ 60-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch, អេក្រង់កម្សាន្តនៅផ្នែកកណ្តាលតាប់ឡូមានទំហំធំដល់ 17.3inch, អេក្រង់ថាបប្លែតទំហំ 6-inch សម្រាប់អ្នកដំណើរខាងក្រោយប្រើប្រាស់មុខងារផ្សេងៗ រួមនឹងអេក្រង់កម្សាន្តកម្រិត 3K ទំហំ 21.4-inch ផងដែរ។
ចំពោះដៃចង្កូត Leapmotor D19 វិញ គឺមានការឌីស្សាញជាចង្កូតមាន 4 កាំ ឬ Four-spoke steering wheel ដែលមានបំពាក់នូវមុខងារបញ្ជាការប្រើប្រាស់ដ៏សម្បូរបែប,និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ។ កាន់តែពិសេស D19 មានប្រព័ន្ធបច្ចេកវិទ្យាបន្សុទ្ធខ្យល់អុកស៊ីសែន (Oxygen Generator), មានកូនតុបត់ចំនួនពីរនៅលើកៅអីជួរទីពីរ, កញ្ចប់ទ្វារជាប្រភេទកញ្ចក់កាត់បន្ថយសំឡេងពីខាងក្រៅ ក៏ដូចជាមានទូរទឹកកកដែលមានសីតុណ្ហភាពត្រជាក់ និងក្តៅចំណុះ 8.1L ថែមទៀតផង។ Leapmotor D19 គឺនឹងមានមកជាមួយជម្រើសម៉ូដែល 5-កៅអី, 6-កៅអី និង 7-កៅអី ជាមួយប្រភេទកៅអីប្រណីត 12-layer luxury seats និង a zero-gravity seat។
Leapmotor D19 EREV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T ស៊េរី BHE15-GFT កម្លាំង 95kW ដែលផលិតដោយ Aurobay Technology ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Group។ ម៉ូដែលនេះ បំពាក់កញ្ចប់ថ្មប្រភេទ ultra-hybrid cells របស់ CATL និងគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V Fast Charging ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 500km។ D19 EREV មានធុងសាំងដែលអាចផ្ទុកបានចំណុះ 40L និងដំណើរការដោយម៉ូទ័រអគ្គិសនីពីរជាមួយប្រព័ន្ធបើកបរ All-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 400kW (536hp) និងកម្លាំងរមូលដល់ 7850Nm។

ចំនែកម៉ូដែល D19 Pure-EV វិញ គាំទ្រនូវបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងបំផុតដល់ 1000V។ ម៉ូដែលអគ្គិសនីដំណើរការដោយម៉ូទ័រអគ្គិសនីដែលផលិតដោយក្រុមហ៊ុន Jinhua Leap Power Technology ដែលផលិតកម្លាំងបាន 180kW និង 230kW គាំទ្រដំណើរការដោយកញ្ចប់ថ្មទំហំ 115kWh hybrid cell technology របស់ CATL។ D19 EV អាចផលិតកម្លាំងសរុបបានដល់ 724hp និងកម្លាំងរមួលដល់ 8770N.m៕
