ស្វែងរកពួកយើង:

Leapmotor D19 ឡាន EREV SUV ខ្នាតធំ និងគាំទ្រប្រព័ន្ធភ្លើងខ្លាំង 1000V ដំបូងគេក្នុងលោក នឹងមកដល់នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2026

ដោយ

ជុំ ប៉េងលីន

01 មេសា 2026 09:55 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Leapmotor បានប្រកាសផ្លូវការណ៍ថា កំពូលរថយន្ត SUV ខ្នាតធំបំផុតស៊េរីថ្មីម៉ូដែល Leapmotor D19 របស់ខ្លួននឹងមកដល់នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2026។ ឡាន Flagship-large-size SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញ ឬ Blind Pre-Order រួចហើយដែរ។ ហើយកាលពីថ្ងៃទី 22 ខែមករា ឆ្នាំ 2026, D19 ត្រូវបានក្រុមហ៊ុនធ្វើការតេស្តប្រព័ន្ធសុវត្ថិភាពដោយជោគជ័យទៅលើលក្ខខណ្ឌនៅពេលរថយន្តផ្ទុះបែកកង់ពីរដំណាលគ្នានៅលើស្ថានភាពផ្លូវទឹកកក និងព្រឹលខ្លាំងជាមួយល្បឿន 80km/h និង 120km/h ដោយមានមនុស្សជិះខាងក្នុងរថយន្តចំនួន 6 នាក់។

Leapmotor D19 នឹងមានពីរជម្រើស គឺជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងជម្រើសម៉ាស៊ីនលាយអគ្គិសនី (EREV)។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ គឺមានតួរខ្លួនប្រវែង 5,252mm/ ទទឹង 1,995mm/ កំពស់ 1,800mm ឬ 1,780mm និងគម្លាំងចន្លោះកង់មុខទៅកង់ក្រោយ 3,110mm។ នៅផ្នែកកាប៊ីនក្នុងរបស់ D19 គឺនឹងមានបំពាក់នូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ high-brightness all-weather AR-HUD ដែលមានទំហំធំបំផុតដល់ 60-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch, អេក្រង់កម្សាន្តនៅផ្នែកកណ្តាលតាប់ឡូមានទំហំធំដល់ 17.3 inch, អេក្រង់ថាបប្លែតទំហំ 6-inch សម្រាប់អ្នកដំណើរខាងក្រោយប្រើប្រាស់មុខងារផ្សេងៗ រួមនឹងអេក្រង់កម្សាន្តកម្រិត 3K ទំហំ 21.4-inch ផងដែរ។
Article image
ចំពោះដៃចង្កូត Leapmotor D19 វិញ គឺមានការឌីស្សាញជាចង្កូតមាន 4 កាំ ឬ Four-spoke steering wheel ដែលមានបំពាក់នូវមុខងារបញ្ជាការប្រើប្រាស់ដ៏សម្បូរបែប,និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ។ កាន់តែពិសេស D19 មានប្រព័ន្ធបច្ចេកវិទ្យាបន្សុទ្ធខ្យល់អុកស៊ីសែន (Oxygen Generator), មានកូនតុបត់ចំនួនពីរនៅលើកៅអីជួរទីពីរ, កញ្ចប់ទ្វារជាប្រភេទកញ្ចក់កាត់បន្ថយសំឡេងពីខាងក្រៅ ក៏ដូចជាមានទូរទឹកកកដែលមានសីតុណ្ហភាពត្រជាក់ និងក្តៅចំណុះ 8.1L ថែមទៀតផង។ Leapmotor D19 គឺនឹងមានមកជាមួយជម្រើសម៉ូដែល 5-កៅអី, 6-កៅអី និង 7-កៅអី ជាមួយប្រភេទកៅអីប្រណីត 12-layer luxury seats និង a zero-gravity seat។

Leapmotor D19 EREV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T ស៊េរី BHE15-GFT កម្លាំង 95kW ដែលផលិតដោយ Aurobay Technology ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Group។ ម៉ូដែលនេះ បំពាក់កញ្ចប់ថ្មប្រភេទ ultra-hybrid cells របស់ CATL និងគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V Fast Charging ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 500km។ D19 EREV មានធុងសាំងដែលអាចផ្ទុកបានចំណុះ 40L និងដំណើរការដោយម៉ូទ័រអគ្គិសនីពីរជាមួយប្រព័ន្ធបើកបរ All-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 400kW (536hp) និងកម្លាំងរមូលដល់ 7850Nm។
Article image
ចំនែកម៉ូដែល D19 Pure-EV វិញ គាំទ្រនូវបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងបំផុតដល់ 1000V។ ម៉ូដែលអគ្គិសនីដំណើរការដោយម៉ូទ័រអគ្គិសនីដែលផលិតដោយក្រុមហ៊ុន Jinhua Leap Power Technology ដែលផលិតកម្លាំងបាន 180kW និង 230kW គាំទ្រដំណើរការដោយកញ្ចប់ថ្មទំហំ 115kWh hybrid cell technology របស់ CATL ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 720km។ D19 EV អាចផលិតកម្លាំងសរុបបានដល់ 724hp និងកម្លាំងរមួលដល់ 8770N.m៕
Leapmotor D19 ឡាន EREV SUV ខ្នាតធំ និងគាំទ្រប្រព័ន្ធភ្លើងខ្លាំង 1000V ដំបូងគេក្នុងលោក នឹងមកដល់នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2026