នៅថ្ងៃទី 15 ខែមិនា ឆ្នាំ 2011 នេះ ក្រុមហ៊ុនផលិតផលិតកាតម៉េម៉ូរី Lexar Media បានធ្វើការបង្ហាញនូវផលិតផលកាតម៉េម៉ូរី SDXC ម៉ូដែលថ្មីរបស់ខ្លួន ដែលមានលទ្ធភាពអាចផ្ទុកទិន្នន័យរហូតដល់ទៅ 64 GB និង 128 GB។ កាតម៉េម៉ូរីប្រភេទថ្មីនេះ ត្រូវបានគេផលិតឡើងយ៉ាងពិសេសសំរាប់ប្រើប្រាស់ជាមួយ កាមេរ៉ាថតរូបពពួក Digital SLR និងកាមេរ៉ាថតវីដេអូពពួក HD Recording។ លោក Chen-Wong ដែលជានាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុននេះ បាន បញ្ជាក់ឱ្យដឹងថា យើងផលិតវាឡើងដេម្បីសំរួលដល់ការប្រើប្រាស់របស់អ្នកថតរូប ឧបករណ៍នេះជួយឱ្យពួកគេធ្វើការថតយករូបភាពបានកាន់តែច្រើន ហើយនឹងថតយករូបភាពវីដេអូក្នុងកំរិត HD បានកាន់តែយូរ។ លែាកក៏បានបញ្ជាក់បន្ថែមទៀតថា កាតម៉េម៉ូរីដែលមានទំហំធំយ៉ាងនេះ គេមិនអាចរកទិញ នៅទីណាផ្សេងបានក្រៅពី Lexar នោះទេ។ គួរបញ្ជាក់ផងដែរ ចំពោះល្បឿនក្នុងការថតចម្លងទិន្នន័យទាបបំផុតរបស់វា មានល្បឿនរហូតដល់ទៅ 20Mbps ឯណោះ ហើយចំពោះតំលៃវិញ ហាក់ដូចជាថ្លៃបន្ដិច គឺ 200 ដុល្លារ សំរាប់ទំហំ 64 GB និង 330 ដុល្លារសំរាប់ទំហំ 128 GB។ ប្រភពព័ត៌មានៈ www.techspot.com
Lexar ចេញលក់កាតម៉េម៉ូរីប្រភេទ SDXC ទំហំ 64 GB និង 128 GB

ដោយ
Koun Jab Luffy
01 មេសា 2011 05:46 ល្ងាច
អាន 2 នាទី