ស្របពេលដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ផលិត និងត្រៀមបញ្ចេញរថយន្តម៉ូដែលថ្មីក្នុងត្រកូល NX របស់ខ្លួន ក្រុមហ៊ុន Lexus ក៏ត្រូវបានគេដឹងថា ក៏បាននឹងកំពុងធ្វើការលើម៉ូដែលរថយន្តថ្មីមួយផ្សេងទៀតក្នុងត្រកូល RX ជំនាន់ទីប្រាំរបស់ខ្លួនផងដែរ ហើយអាចនឹងបង្ហាញវត្តមានលើទីផ្សារក្នុងឆ្នាំ 2027 ខាងមុខនេះ។ រថយន្ត Lexus RX ជំនាន់ចុងក្រោយបង្អស់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់កាលពីខែឧសភា ឆ្នាំ2022។
បើតាមប្រភពព័ត៌មានបាននិយាយថា Lexus RX Series ឆ្នាំ 2027 គឺនឹងមានការកែប្រែការឌីស្សាញលើផ្នែកខាងក្រៅមួយចំនួនខុសពីជំនាន់មុន។ រថយន្តថ្មីឆ្នាំ 2027 នេះ អាចនឹងមានការផ្លាស់ប្តូរការឌីស្សាញផ្នែកប៉ាណាមុខ និងផ្នែកខាងក្រោយ ដែលអាចយកលំនាំតាមការឌីស្សាញរបស់ម៉ូដែល ES ដែលជារថយន្ត Sedan ជំនាន់ចុងក្រោយ។ Lexus RX Facelift 2027 នឹងមានការឌីស្សាញចង្កៀងខាងមុខថ្មី និងកាងខាងមុខថ្មី។ Lexus បានធ្វើការផ្លាស់ប្តូរការឌីស្សាញផ្នែកខាងមុខនៃរថយន្ត RX ជំនាន់ទីប្រាំដោយបានប្តូរពីការឌីស្សាញ “Spindle grill” ទៅជា “Spindle body” វិញ។
មួយគ្នានេះ Lexus RX Facelift 2027 ក៏នឹងទទួលបានការបំពាក់យ៉ាន់កង់ដែលមានការឌីស្សាញថ្មីជាមួយជម្រើសរង្វង់ទំហំ 19-inch និង 20-inch ផងដែរ។ ក្រៅតែពីមានការកែប្រែផ្នែកឌីស្សាញខាងក្រៅ ចូលមកផ្នែកកាប៊ីនខាងក្នុងរបស់ RX Facelift 2027 ក៏ត្រូវបានធ្វើការឌីស្សាញថ្មីឡើងវិញផងដែរ ហើយបើតាមរូបភាពបែកធ្លាយឃើញថា ផ្នែការប៊ីនរបស់ RX ឆ្នាំ 2027 គឺយកលំនាំការឌីស្សាញកាប៊ីនរបស់ ES Hybrid ជំនាន់ចុងក្រោយ។ បើតាមរូបភាពបង្ហាញថា Lexus នឹងធ្វើការបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 14.0-inch ដូចនឹងម៉ូដែល ES Hybrid ដែរ។
ក្រុមហ៊ុន Lexus បានផ្តល់ជូននៅជម្រើសប្រព័ន្ធ Hybrid នៅលើបីម៉ូដែលផ្សេងគ្នាសម្រាប់រថយន្ត RX បច្ចុប្បន្នរបស់ខ្លួន ក្នុងនោះមានដូចជា RX 350h hybrid កម្លាំង 246hp, RX 500h កម្លាំង 366hp និង RX 450+ Plug-in-hybrid កម្លាំង 304hp។ ហើយសម្រាប់ម៉ូដែល RX 350h hybrid និង RX 450+ Plug-in-hybrid គាំទ្រដំណើរការដោយម៉ាស៊ីន 2.5-liter naturally aspirated Engine ចំនែកម៉ូដែល RX 500h+ ប្រើម៉ាស៊ីន 2.4-liter turbocharged engine។
Lexus RX 350h ឆ្នាំ 2027 ទំនងជានឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា hybrid ជំនាន់ទីប្រាំរបស់ Toyota ដែលប្រើនៅលើ RAV4 Hybrid ស៊េរីថ្មីចុងក្រោយ។ ប្រព័ន្ធ Hybrid ថ្មីនេះ ពឹងផ្អែកដំណើរការនៅលើម៉ាស៊ីនថ្មី 2.5-liter ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងខ្លាំងជាងមុនបន្តិច និងសន្សំសំចៃការប្រើប្រាស់សាំង និងការបំភាយឧស្ម័ន CO2 តិចជាងមុន។
Lexus RX 350h ឆ្នាំ 2027 ទំនងជានឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា hybrid ជំនាន់ទីប្រាំរបស់ Toyota ដែលប្រើនៅលើ RAV4 Hybrid ស៊េរីថ្មីចុងក្រោយ។ ប្រព័ន្ធ Hybrid ថ្មីនេះ ពឹងផ្អែកដំណើរការនៅលើម៉ាស៊ីនថ្មី 2.5-liter ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងខ្លាំងជាងមុនបន្តិច និងសន្សំសំចៃការប្រើប្រាស់សាំង និងការបំភាយឧស្ម័ន CO2 តិចជាងមុន។
ចំនែកម៉ូដែល RX 450h+ ឆ្នាំ 2027 វិញ អាចនឹងមានការដំឡើងនូវប្រព័ន្ធបច្ចេកវិទ្យា PHEV ថ្មីដូចគ្នានឹងម៉ូដែល Toyota RAV4 Hybrid ដែរ។ រថយន្ត Plug-in-hybrid ស៊េរីថ្មីនេះ នឹងមានថ្មទំហំធំជាងមុន គាំទ្រការសាកភ្លើង on-board charger ខ្លាំងជាងមុន និងការសាកភ្លើង DC ល្បឿនលឿនជាងមុន។ Lexus RX 450h+ ឆ្នាំ 2027 អាចបង្កើនទំហំថ្មពី 18.1kWh នៅលម៉ូដែលបច្ចុប្បន្នឡើងទៅ 22.7kWh និងគាំទ្រការសាកភ្លើងកម្លាំងខ្លាំងដល់ 50kWh ដែលនឹងធ្វើឲ្យការបញ្ចូលពី 10% ទៅ 80% ប្រើពេលប្រហែល 30 នាទី ហើយការសាកភ្លើងម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានជាង 72km។
Lexus RX Facelift ឆ្នាំ 2027 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានលើទីផ្សារផ្លូវការណ៍នាដើមឆ្នាំ 2027 ដែលអាចនឹងមានតម្លៃចាប់ពីខ្ទង់ $56,000 ដល់ $69,000 សម្រាប់ម៉ូដែល Hybrid (RX350h/ 500h) និងខ្ទង់ $68,000 ដល់ $75,000 សម្រាប់ម៉ូដែល Plug-in-hybrid (RX 450h+)៕


