Lexus TZ គឺជារថយន្តអគ្គិសនីប្រភេទ SUV ប្រណីតដែលបំពាក់កៅអីបីជួរ ហើយក៏ជាម៉ូដែលអគ្គិសនីខ្នាតធំដំបូងគេក្នុងត្រកូលឡានម៉ាក Lexus។ Lexus TZ Electric 2027 នេះ ក៏ជាបងប្អូនជាមួយរថយន្តអគ្គិសនីប្រណីតជំនាន់ថ្មីចុងក្រោយម៉ាក Toyota Highlander (Kluger) EV។ ស្ថិតនៅលំដាប់ខ្ពស់ជាងម៉ូដែល RZ, TZ EV ឆ្នាំ 2027 គឺជាបងប្អូនគ្នាជាមួយនឹងរថយន្តប្រណីតជំនាន់ថ្មីចុងក្រោយម៉ាក Toyota Highlander EV (Kluger) និង Subaru Getaway ប៉ុន្តែ វាត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសជប៉ុន ដែលប្រើប្រាស់ឡានចង្កូតស្តាំងស្រាប់ជាជាងផលិតនៅសហរដ្ឋអាមេរិក។
Lexus TZ EV 2027 មានទំហំប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lexus GX និង LX ដែលត្រូវបានផលិតឡើងដោយឈលើមាត្រដ្ឋាននៃម៉ូដែល Toyota LandCruiser ដូចនេះ TZ EV 2027 នឹងគាំទ្រប្រព័ន្ធបើកបរដោយប៉ុងពីរ ឬ 4WD សម្រាប់ការបើកបរផ្លូវលំបាក ឬ off-road និងសមត្ថភាពក្នុងការអូសសណ្តោងទំងន់បានផងដែរ។ ប្រសិនបើ Lexus TZ Electric 2027 ត្រូវបានក្រុមហ៊ុននាំយកទៅប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីពិតមែន នោះតម្លៃរបស់ SUV EV ប្រណីតនេះអាចនឹងមានតម្លៃចន្លោះពី $110,000 ទៅ $120,000 ដែលជាតម្លៃប្រគូតប្រជែងខ្ពស់ជាមួយនឹងឡានអគ្គិសនី SUV កៅអីបីជួរនៅទីផ្សារអូស្ត្រាលី។
Lexus TZ EV 2027 ត្រូវបានផលិតឡើងដោយប្រើស្ថាបត្យកម្មគ្រោងឆ្អឹងថ្មី GA-K architecture ដែលបានប្រើក្នុងការផលិតម៉ូដែលឡាន Hybrid និង Electric sedan ម៉ូដែល Lexus ES ជាជាងការប្រើស្ថាបត្យកម្មគ្រោងឆ្អឹង e-TNGA electric-car platform របស់ Lexus RS ជំនាន់ថ្មី។ TZ EV 2027 មានតួរខ្លួនប្រវែង 5,100mm/ ទទឹង 1990mm/ កំពស់ 1,705mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,050mm។ Lexus TZ EV 2027 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (មុខ+ក្រោយ) ដែលអាចផលិតកម្លាំងសរុបបានដល់ 300kW ធៀបនឹងម៉ូដែល Highlander EV ដែលអាចផលិតកម្លាំងបាន 252kW និង Subaru Getaway អាចផលិតបាន 313kWh។
នៅទីផ្សារអាមេរិក TZ EV 2027 មានជម្រើសកញ្ចប់ថ្មពីរទំហ គឺ 76.96kWh ឬ 95.82kWh ប្រភេទថ្ម Lithium-iron phosphate បើតាមស្តង់ដារបើកបរពី WLTP ការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយ 530km។ ឡានអគ្គិសនី SUV ប្រណីតកៅអីបីជួររបស់ Lexus មួយនេះ មានជម្រើសប្រើយ៉ាន់កង់រង្វង់ 20-inch និង 22-inch ប្រភេទ Alloy-wheel, បំពាក់ប្រព័ន្ធ Speaker ម៉ាក Mark Levinson ចំនួន 21 គ្រាប់, មានទ្វារប្រភេទ Soft-closing door (ទ្វារបឺត), ប្រព័ន្ធ power ottomans, កៅអីជួរទី 1 និងទី2 មានរន្ធខ្យល់ក្តៅ-ត្រជាក់, កៅអីជួរទី2 និងទី3 អាចបត់បានដោយប្រើប្រព័ន្ធអេឡិចត្រូនិច រួមនឹងដំបូលបើក Panoramic glass sunroof, កាប៊ីនខាងក្នុងឌីស្សញរំលេចសោភ័ណ្ឌភាពជាមួយឈើប្រណីតប្រភេទ bamboo wood ហើយនិងមានលក្ខណៈពិសេសៗទំនើបប្រណិតជាច្រើនផ្សេងទៀត។
សម្រាប់ព័ត៌មានលម្អិតបន្ថែមលើរថយន្តអគ្គិសនីប្រណីត Lexus TZ 2027 រួមទាំងការបញ្ជាក់កាលបរិច្ឆេទចេញលក់នៅអូស្ត្រាលី នឹងបានបើកបង្ហាញក្នុងខែក្រោយនេះ (មិថុនា) ហើយការចេញលក់នៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅចុងឆ្នាំ 2026 នេះ៕





