ក្រុមហ៊ុន Li Auto កាលពីម្សិលមិញនេះបានធ្វើការប្រកាសចេញលក់រថយន្ត SUV 5-កៅអីស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល L8 EREV ជាផ្លូវការណ៍នៅទីផ្សារក្នុងស្រុក។ រថយន្តប្រភេទ SUV-EREV ស៊េរីថ្មីឆ្នាំ2026 នេះ មានជម្រើសពីរម៉ូដែល គឺ Ultra និង Livis ហើយការនាំចេញផ្លូវការណ៍នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងសប្តាហ៍នេះផងដែរ។

Li Auto L8 ឆ្នាំ 2026 នេះ មានការឌីស្សាញរូបរាងខាងក្រៅបែបស្ទាយ “dynamic fastback silhouette” រំលេចជាមួយបណ្តុំចង្កៀងមុខ និងខាងក្រោយជាប្រភេទ full-width រចនាបែបបន្ទាត់ស្លីមភ្ជាប់ពីខាងម្ខាងទៅម្ខាងនៃរថយន្ត។ L8 EREV ឆ្នាំ 2026 មានតួរខ្លួនប្រវែង 5,135mm/ទទឹង 2,000mm/ កំពស់ 1,800mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,045mm។

ផ្នែកខាងក្នុងអាចផ្ទុកទំងន់បាន 820kg និងមានជម្រៅកំពស់ 1,113mm។ នៅលើម៉ូដែល Li L8 Ultra មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Mach intelligent driving assistance system ដែលគាំទ្រដំណើរការដោយបន្ទះឈីប Mach M100 chip ដែលមានកម្រិតនៃថាមពលឆ្លាតវៃក្នុងការគណនាដល់ 1,280TOPS។ ម៉ូដែល Ultra មានបំពាក់មកជាមួយសែនស័រកាមេរ៉ាទំហំ 8MP ចំនួន 7 គ្រាប់ និងប្រព័ន្ធសែនស័រចាប់រលកសញ្ញាឧបសគ្គកម្រិត ATL-P high-performance LiDAR។

ចំនែកនៅលើម៉ូដែល Li L8-Livis វិញ មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិត Mach intelligent driving assistance system ដែលភ្ជាប់ជាមួយមុខងារ embodied intelligence suite គាំទ្រដំណើរការដោយបន្ទះឈីប Mach M100 ចំនួនពីរដើម ដែលមានកម្រិតនៃថាមពលគណនាឆ្លាតវៃដល់ទៅ 2,560TOPS។ ជាមួយគ្នានេះ Livis ក៏មានភ្ជាប់មកជាមួយសែនស័រកាមេរ៉ាទំហំ 8MP ចំនួន 7 គ្រាប់, សែនស័រចាប់សញ្ញាឧបសគ្គកម្រិតខ្ពស់ ATL-P high-performance LiDAR, រួមនឹង solid-state variable-focus LiDARs ចំនួន 3 គ្រាប់។ 

Li L8 Series 2026 មានការឌីស្សាញផ្នែកកាប៊ីនរាងកោងដោយមានភ្ជាប់ដោយបច្ចេកវិទ្យាអេក្រង់ Panoramic screen កម្រិតបង្ហាញ 6K ទំហំ 29-inch និងអេក្រង់កម្សាន្តប្រភេទ Mobile screen កម្រិតបង្ហាញ 4K ទំហំ 21-inch។ សម្រាប់កៅអីមុខរបស់ Li L8 ឆ្នាំ 2026 ជាប្រភេទកៅអី zero-gravity seats រួមនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការឆ្លាតវៃមាន 6 តំបន់ ឬ Six-zone intelligent air conditioning system។

បន្ថែមពីនេះ Li L8 2026 ក៏មានបំពាក់នូវប្រព័ន្ធ Speaker ដល់ទៅ 27 គ្រាប់ ជាមួយបច្ចេកវិទ្យាសំឡេងកម្រិត 4,720W sound system ដែលមានសមត្ថភាពបញ្ចេញថាមពលសំឡេងបានលឺខ្លាំងជិត 1,000W។ នៅកៅអីជួរក្រោយក៏មានបំពាក់នូវអេក្រង់ Folding Tablet, vanity mirror, dual-wireless/wired phone charging, electric side window shades, និងប៊ូតុងបញ្ជា ceiling-mounted door control buttons ជាដើម។

Li L8 ឆ្នាំ 2026 បំពាក់កញ្ចប់ថ្មទំហំ 72.7kWh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5C Fast Charging ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 430km និងបានដល់ 1,670km នៅពេលប្រើផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញ ហើយការស៊ីសាំងរបស់ម៉ាស៊ីនវិញគឺប្រមាណជា 6.2L/100km។ រថយន្ត SUV-EREV ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធជើងក្រោមប្រភេទ wire-controlled “Magic Carpet” chassis ដែលមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាជំនាន់ថ្មី dual-valve continuously variable damping shock absorbers, steer-by-wire, rear-wheel steering ដែលធ្វើឲ្យការបត់ត្រឡប់ក្រោយរបស់ L8 ដែលមានវែងតួរខ្លួនជាង 5m បានក្នុងរង្វង់មុំខ្លីត្រឹម 5,1m ប៉ុណ្ណោះ។

ជាពិសេសនៅលើ Li L8 Series ឆ្នាំ 2026 ក៏មានបំពាក់នូវប្រព័ន្ធប៊ូមភ្លើងកម្លាំង  800V active suspension system និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព EMB (Electro-Mechanical Brake) wire-controlled braking ដែលធ្វើឲ្យការបើកបរមានផាសុខភាព និងសុខសុវត្ថិភាពកាន់តែខ្ពស់។ សម្រាប់តម្លៃវិញ ម៉ូដែល Li L8-Ultra មានតម្លៃខ្ទង់ $52,900 និងម៉ូដែល L8-Livis មានតម្លៃខ្ទង់ $61,700៕