នៅថ្ងៃទី 15 ម្សិលមិញនេះក្រុមហ៊ុន Li Auto បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅឡាន Plug-in-hybrid SUV ខ្នាតធំស៊េរីថ្មីរបស់ខ្លួនម៉ូដែល L9 នៅទីផ្សារប្រទេសចិន។ Li Auto L9 មានជម្រើសពីរម៉ូដែល គឺ Ultra និង Livis ដែលតម្លៃចាប់ពីខ្ទង់ $67,600 និង $75,000។ សម្រាប់ម៉ូដែល L9 Livis បានប្រើប្រាស់នូវប្រព័ន្ធប៊ូមភ្លើងកម្លាំង 800V active suspension និងប្រព័ន្ធ full wire-controlled chassis។

Li Auto L9 Series មានការឌីស្សាញផ្នែកខាងមុខរំលេចដោយចង្កៀងភ្លើងដែលមានរចនាបថបែប Star Ring LED Strip រាងស្តើងស្លីមជាងមុន ដែលមានពន្លឺភ្លើងបីពណ៌។ ប្រព័ន្ធភ្លើងខាងមុខរបស់ L9 Series ត្រូវបានរួមបញ្ចូលគ្នានូវចង្កៀងបំភ្លឺផ្លូវហៅថា “ADB matrix headlights” ហើយនិងប្រព័ន្ធបច្ចេកវិទ្យាថ្មី ហៅថា “Ultra-Wideband (UWB) sensing technology” ដែលធ្វើឲ្យយានយន្តផ្តល់នូវអន្តរកម្មភ្លើងនៅពេលដែលអ្នកបើកបរចូលមកជិត។ រថយន្ត PHEV ខ្នាតធំស៊េរីថ្មីរបស់ Li Auto មួយនេះ មានប្រវែងតួរខ្លួន 5,255mm/ទទឹង 2,000mm/ កំពស់ 1,810mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm ជាមួយនិងការប្រើប្រាស់យ៉ាន់កង់ខ្នាត 22-inch។

ផ្នែកកាប៊ីនក្នុងរបស់ Li Auto L9 មានបំពាក់នូវប្រព័ន្ធអេក្រង់ដែលមានទំហំធំដល់ទៅ 29-inch ជាប្រភេទ Ultra-wide panoramic screen ដែលមានផ្ទៃបង្ហាញសរុបប្រមាណ 92.4% ធៀបនឹង screen-to-body ratio។ អេក្រង់ខ្នាតយក្សនេះ គាំទកម្រិតបង្ហាញដល់ 6K ល្បឿន 90Hz និងគាំទ្រដំណើរការដោយបន្ទះឈីបកំពូលស៊េរី Qualcomm Snapdragon 8797 Elite ភ្ជាប់នូវបច្ចេកវិទ្យា NPU ដែលផ្តល់នូវសមត្ថភាពនៃភាពឆ្លាតវៃបានក្នុងកម្រិត 320TOPS។ អ្វីដែលពិសេស គឺនៅលើ L9 មានបំពាក់នូវប្រព័ន្ធសំឡេងខ្នាត “Immaculate Star Ring Theatre” sound system កម្រិត 9.3.6 surround sound ដែលអាចបន្លឺសំឡេងបានលឺខ្លាំងដូចក្នុងរោងកុនដល់ទៅ 5440W ឯណោះ។

នៅលើម៉ូដែល Li Auto L9 Livis មានបំពាក់មកជាមួយប្រព័ន្ធសែនស័រ LiDAR ចំនួន 4 គ្រាប់ និងបន្ទះឈីបស៊េរី Mach 100 ខ្នាត 5nm ចំនួនពីរដើមដែលផលិតដោយក្រុមហ៊ុនផ្ទាល់។ បន្ទះឈីបទាំងពីរនេះមានសមត្ថភាពដំណើរការប្រព័ន្ធឆ្លាតវៃកម្រិតខ្ពស់បំផុតដល់ 2,560TOPS ដែលគាំទ្រដល់ប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរកម្រិត full-scenario Navigation on ADAS (NOA) អាចស្វែងយល់ និងរុករកនូវប្រភពឧបសគ្គបានលឿនរហ័សទាំងនៅលើផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង។

L9 Series បំពាក់នូវប្រព័ន្ធប៊ូមភ្លើងកម្លាំង 800V Active Suspension ដែលអនុញ្ញាតិឲ្យកង់នីមួយៗអាចធ្វើការកែតម្រូវដោយខ្លួនឯងស្វ័យប្រវត្តិតម្រូវតាមស្ថានភាពផ្លូវបើកបរជាក់ស្តែង។ ជាមួយគ្នានេះប្រព័ន្ធតួរខ្លួនរបស់ L9 គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង់តួរខ្លួន steer-by-wire និងប្រព័ន្ធហ្វ្រាំង electromechanical braking (EMB) ដែលធ្វើការរក្សាលំនឹង និងការបើកបរប្រកបដោយប្រសិទ្ធិភាព ផាសុខភាព និងសុវត្ថិភាពកាន់តែខ្ពស់។
Li Auto L9 Series ដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T ជំនាន់ទីបីដែលអភិវឌ្ឍន៍ផលិតដោយ Li Auto ផ្ទាល់ រួមនិងការបំពាក់នូវម៉ូទ័រអគ្គិសនីឆ្លាតវៃពីរមានកម្លាំងសរុប 563 សេះ និងកម្លាំងរមួល 710N.m អាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 4.9 វិនាទី។

 ប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងពីររបស់ L9 ទទួលបានថាមពលដំណើរការពីកញ្ចប់ថ្មទំហំ 72.7kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 420km តាមស្តង់ដារ CLTC និងដល់ 1,650km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ Li Auto L9 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5C Fast Charging គាំទ្រកម្លាំងសាក 420kW សាកពី 10% ទៅ 80% ចាយពេលប្រមាណ 10 នាទីប៉ុណ្ណោះ។ ចំពោះកម្រិតស៊ីសាំងនៅពេលថាមពលអស់ថាមពលថ្ម គឺខ្ទង់ 6.3L/100km ស៊ីតិចជាងម៉ូដែលមុនប្រមាណ 20%៕