ស្វែងរកពួកយើង:

Loading Ad...

Lynk & Co 08 EM-P ឆ្នាំ 2026 ឡានអគ្គិសនី+សាំង បើកបរដោយអគ្គិសនីសុទ្ធបាន 230km មានតម្លៃជាង 2 ម៉ឺន

ដោយ

ជុំ ប៉េងលីន

06 មិថុនា 2026 10:59 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Lynk & Co បានធ្វើការប្រកាសចេញឡាន Plus-in-hybrid SUV ស៊េរីថ្មីម៉ូដែល Lynk & Co 08 EM-P 2026 ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពីខ្ទង់ $27,920។ Lynk & Co 08 EM-P គឺជារថយន្តប្រភេទ mid-size SUV ដែលមានតួរខ្លួនប្រវែង 4,825mm/ ទទឹង 1,915/ កំពស់ 1,660mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,848mm។ ឡាន Plug-in-hybrid ថ្មីនេះ មានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5-litre turbocharged engine កម្លាំង 161 សេះ ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ 3-Speed DHT និងមានម៉ូទ័រអគ្គិសនីមួយគ្រាប់កម្លាំង 241 សេះ ដែលសរុបអនុភាពកម្លាំងម៉ាស៊ីនជាមួយម៉ូទ័រអគ្គិសនី គឺអាចផលិតកម្លាំងបានដល់ 402 សេះ និងកម្លាំងរមួល 615N.m។

ចំពោះម៉ូដែល Lynk & Co 08 EM-P Max Entry-level មានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីកម្លាំង 28.3kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 160km ក្រោមស្តង់ដារ CLTC និងជម្រើសថ្មីដែលមានកញ្ចប់ថ្មទំហំ 38.2kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 230km។ រថយន្ត PHEV SUV មាន 5-កៅអីស៊េរីថ្មីនេះ អាចបើកបានចម្ងាយដល់ 1,400km នៅពេលប្រើគូបគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនចាក់សាំងពេញម្តង។ ចំនែកកម្រិតស៊ីសាំងវិញ គឺខ្ទង់ប្រមាណ 4.5L/100km អាស្រ័យទៅលើភាគរយថាមពលថ្មនៅសល់។

Article image
Lynk & Co 08 EM-P Max 230km ថ្មី មានបំពាក់មកជាមួយយ៉ាន់កង់រង្វង់ 19-inch រួមនឹងប្រព័ន្ធ continuous damping suspension system, មានសែនស័រ LiDAR នៅលើដំបូលខាងមុខ, មានកាមេរ៉ា 11 គ្រាប់, Ultrasonic sensor 12 គ្រាប់ និង 3mm-wave radar ដែលសែនស័រទាំងនេះដំណើរការផ្តល់ព័ត៌មានទៅកាន់បន្ទះឈីប Nvidia Orin-Y ដែលមានកម្រិតថាមពលដំណើរការ 200TOPS ដើម្បីជាជំនួយដល់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ ជាមួយប្រព័ន្ធ Navigate On Autopilot (NOA) ដែលអាចដំណើរការបានទាំងផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿនថែមទៀតផង។

ចូលមកផ្នែកខាងក្នុងរបស់ Lynk & Co 08 EM-P Max 230km មានបំពាក់នូវអេក្រង់កម្សាន្តមានទំហំ 15.4-inch គាំទ្រការភ្ជាប់ជាមួយកម្មវិធី Apple CarPlay និងអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch LCD Instrument Panel, កន្លែងសាកថ្មស្មាតហ្វូន Wireless Phone Charger កម្លាំង 50W, កៅអីស្បែកមានមុខងារក្តៅត្រជាក់សម្រាប់កៅអីមុខ និងប្រព័ន្ធ Speaker ចំនួន 23 គ្រាប់។ នៅឃ្លប់គូទក្រោយរបស់ឡាន PHEV SUV ថ្មីនេះអាចផ្ទុកទំងន់បាន 545kg និងដល់ 1,277kg នៅពេលបត់កៅអីជួរក្រោយចុះ៕
Article image
Lynk & Co 08 EM-P ឆ្នាំ 2026 ឡានអគ្គិសនី+សាំង បើកបរដោយអគ្គិសនីសុទ្ធបាន 230km មានតម្លៃជាង 2 ម៉ឺន