Maextro ដែលជាម៉ាកយីហោរថយន្តប្រណីតបំផុតរបស់ក្រុមហ៊ុន Huawei-JAC បានធ្វើការប្រកាសចេញលក់រថយន្តប្រណីតស៊េរីថ្មីម៉ូដែល Maextro S800 Grand Design កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ រថយន្ត Ultra-luxury sedan ថ្មីនេះ មានតម្លៃខ្ទង់ 1.388 លានយាន់ ឬប្រហែល $204,400 ហើយការនាំចេញផ្លូវការណ៍ត្រូវបានគេរំពឹងថាអាចធ្វើឡើងនៅចុងខែសីហា ឆ្នាំ 2026 ខាងមុខនេះ។
លោក Richard Yu ដែលប្រធានក្រុមអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានដាក់បង្ហាញ Maextro S800 Grand Design នៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះ។ រថយន្តនេះ បាននឹងកំពុងកំណត់គោលដៅលើផ្នែករថយន្ត Ultra-luxury sedan ដែលមាន 4-កៅអី។ S800 Grand Design គឺជាម៉ូដែលរថយន្តប្រណីតកំពូលបំផុតដែលកែប្រែថ្មីពីម៉ូដែលស្តង់ដារ S800 ជាមួយការផ្តល់ជូននូវជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និង extended-range (EREV)។
Maextro S800 Grand Design មានតួរខ្លួនប្រវែង 5,480mm/ទទឹង 2,000mm/ កំពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ រថយន្តកំពូលប្រណីតស៊េរីថ្មីនេះ ផលិតឡើងក្រោមកិច្ចសហការវិនិយោគរួមគ្នារវាង Huawei និង Anhui Jianghuai Automobile Group Corp (JAC) ហើយចេញលក់ក្រោមដំបូលរបស់ក្រុមហ៊ុន HIMA ដែលជាក្រុមហ៊ុនរងរបស់ Huawei។ រថយន្តកំពូលប្រណីតថ្មីនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរគ្រាប់កម្លាំង 390kW និងម៉ូទ័របីគ្រាប់កម្លាំង 635kWh ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យាកញ្ចប់ថ្មថ្មីពី Huawei គឺ Giant Whale battery platform។
ដោយម៉ូដែលដំណើរការដោយអគ្គិសនីសុទ្ធមានកញ្ចប់ថ្មទំហំ 120kWh ដែលអាចបើកបរបានចម្ងាយ 780km នៅពេលសាកភ្លើងពេញម្តង តាមស្តង់ដារ CLTC។ ដោយឡែកសម្រាប់ម៉ូដែលអគ្គិសនីលាយសាំង ឬ EREV មានកញ្ចប់ថ្មទំហំ 65kWh ដោយការសាកភ្លើង និងចាក់សាំងពេញម្តងអាចបើកបរបានចម្ងាយសរុបដល់ 1,200km។
ដោយម៉ូដែលដំណើរការដោយអគ្គិសនីសុទ្ធមានកញ្ចប់ថ្មទំហំ 120kWh ដែលអាចបើកបរបានចម្ងាយ 780km នៅពេលសាកភ្លើងពេញម្តង តាមស្តង់ដារ CLTC។ ដោយឡែកសម្រាប់ម៉ូដែលអគ្គិសនីលាយសាំង ឬ EREV មានកញ្ចប់ថ្មទំហំ 65kWh ដោយការសាកភ្លើង និងចាក់សាំងពេញម្តងអាចបើកបរបានចម្ងាយសរុបដល់ 1,200km។
Maextro S800 Grand Design បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរទំនើបឆ្លាតវៃជាមួយប្រព័ន្ធ Qiankun ADS 5 system របស់ Huawei ដែលគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិត L3+ advanced autonomous driving architecture ដោយមានជំនួយពីសែនស័រ LiDAR ចំនួន 6 គ្រាប់ ជាមួយនឹងបន្ទះឈីបឆ្លាតវៃចំនួន 2 ដើម ដែលផ្តល់ដោយប្រព័ន្ធថាមពល dual-power supplies។
Maextro S800 Series គឺជារថយន្តថ្នាក់ប្រណីតបំផុត ឬ Ultra-luxury sedan របស់ប្រទេសចិនដែលជាគូប្រជែងទីផ្សារជាមួយរថយន្តកំពូលប្រណីតពេញនិយមរបស់អឺរ៉ុបដូចជា Rolls-Royce និង Mercedes-Benz Maybach ជាដើម។ លោក Richard Yu បានមានប្រសាសន៍នៅថ្ងៃប្រកាសចេញលក់ម៉ូដែល S800 Grand Design ថ្មីថា “បើគិតចាប់ពីថ្ងៃប្រកាសចេញលក់ផ្លូវការណ៍កាលពីខែឧសភា ឆ្នាំ 2025 មកទល់នឹងពេលនេះ Maextro S800 លក់បានចំនួន 19,000 គ្រឿងរួចហើយ”៕





