ក្រុមហ៊ុន Mazda Australia បានធ្វើការប្រកាសចេញឡាន Pick up ute ជំនាន់ថ្មីឆ្នាំ 2026 Mazda BT-50 ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យាប្រើប្រាស់ថ្មីកាន់តែមានភាពទំនើបជាងជំនាន់មុន។ BT-50 ឆ្នាំ 2026 មានជម្រើសម៉ូដែល GT, XT, XS, SP, XTR, Thunder និង Boss ជាមួយជម្រើស 4X2 និង 4X4ហើយមានតម្លៃចាប់ពីខ្ទង់ $38,400 ឡើងទៅ ដែលតម្លៃនេះ គឺថ្លៃជាងមុនប្រមាណជា $500 ទៅ $1,540 អាស្រ័យទៅលើជម្រើសម៉ូដែលផ្សេងៗគ្នា។

Mazda BT-50 Thunder ឆ្នាំ 2026 គឺមានបំពាក់ជាមួយគ្រឿងលេងដ៏ពេញនិយមរួមមានដូចជា ពឹលហ្វាភ្ជាប់នៅលើប៉ាណាខាងមុខ, កាងគ្រែដឹកខាងក្រោយ, ឃ្លប់រូតគ្រែដឹក, ដៃទ្វារខ្មៅ និងកៅអីដេរអក្សរ ‘Thunder’ ជាដើម។ BT-50 Thunder ឆ្នាំ 2026 បានក្លាយជាម៉ូដែល Pick up ute របស់ Mazda ដែលមានតម្លៃថ្លៃបំផុតក្នុងប្រទេសអូស្ត្រាលីដែលមានតម្លៃដល់ $78,400 ថ្លៃជាង 4,910 ធៀបនឹងតម្លៃម៉ូដែល GT និង $4,305 ធៀបនឹង Thunder ដែលចេញលក់ក្នុងឆ្នាំ 2024។
ចំនែក BT-50 Boss ឆ្នាំ 2026 គឺជាការវិលត្រឡប់មកវិញជាលើកដំបូងចាប់តាំងពី BT-50 ជំនាន់មុនលែងមានវត្តមាននៅក្នុងបន្ទប់តាំងបង្ហាញកាលពីឆ្នាំ 2020។ Boss 2026 ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងដោយប្រើប្រាស់ទម្រង់ដើមនៃម៉ូដែល XT ដែលមានស្រាប់ ដែលត្រូវបានដាក់លក់ជាមួយជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត 3.0-litre និងដំណើរការបើកបរដោយប៉ុងពីរ ឬ Four-wheel-drive។ BT-50 Boss 2026 មានតម្លៃខ្ទង់ $60,220 (តម្លៃចេញពីរោងចក្រ) ថ្លៃជាងម៉ូដែល BT-50 XT ខ្ទង់ $2,500។ BT-50 Boss 2026 មានដៃទ្វារទាំងបួន និងដៃទ្វារក្រោយពណ៌ខ្មៅ, ត្រឡោកញ្ចក់មើលក្រោយពណ៌ខ្មៅ, គ្រែដឹកប្រភេទ tub liner និងមានឈ្នាន់ជាន់ចំហៀងជាដើម។ បន្ថែមពីនេះប្រព័ន្ធកាមេរ៉ា 360 ដឺក្រេក៏ត្រូវបានបំពាក់នៅលើម៉ូដែល Mazda BT-50 XTR, GT និង SP ឆ្នាំ 2026 ផងដែរ។

ទោះជាយ៉ាងណាទៅលើអនុភាពម៉ាស៊ីនរបស់ឡាន Pick up ជំនាន់ថ្មីឆ្នាំ 2026 Mazda BT-50 Series គឺមិនមានការផ្លាស់ប្តូរថ្មីឡើង ដោយក្នុងនោះវាមានជម្រើសម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.2-liter turbo-diesel 4-cylinder កម្លាំង 120kW និងកម្លាំង 400Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិមាន 8 វគ្គ ឬម៉ាស៊ីនម៉ាសូត 3.0-liter turbo-diesel កម្លាំង 140kW និងកម្លាំងរមួល 450Nm ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិមាន 6 វគ្គ។ Mazda BT-50 Series 2026 មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch, 18-inch និង 19-inch តាមជម្រើសម៉ូដែល។
ផ្នែកខាងក្នុងមានជម្រើសម៉ូដែលប្រើអេក្រង់កម្សាន្តទំហំ 8-inch និង 9-inch Full-color display អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, ប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់, ប្រព័ន្ធចាប់ហ្វាំ្រងបន្ទាន់ស្វ័យបវត្តិ, អាចបញ្ជាបញ្ចេះម៉ាស៊ីនពីចម្ងាយ, មុខងារ Blind Sport monitoring, Lane-departure warning, Turn assist, Rear parking sensor, Satellite navigation រួមនឹងមុខងារ និងប្រព័ន្ធជំនួយបើកបរជាច្រើនផ្សេងទៀត៕

