នៅថ្ងៃនេះ នៅមុនព្រឹត្តិការណ៌ 2026 Beijing Auto Show ក្រុមហ៊ុន Mazda បានប្រកាសចេញនូវម៉ូដែលថ្មីរបស់ CX-6e ដែលជាឡានប្រភេទ Midsize SUV ដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។ សម្រាប់ EV trim រត់បានចម្ងាយ 600km តាមស្តង់ដារ CLTC range និងមានតម្លៃចាប់ពី 145,900 យ៉ន់ដែលប្រហែលជា 21,400 ដុល្លារ។ សម្រាប់ម៉ូដែល EREV trim វិញ គឺមានតម្លៃ 139,900 យ៉ន់ ដែលប្រហែលជា 20,500 ដុល្លារ។ ម៉ូដែលនេះ បើកបរជាមួយអគ្គិសនីសុទ្ធបានចង្ងាយ 200 km តាមស្តង់ដារ CLTC range។


Mazda CX-6e ស៊េរីថ្មី បង្ហាញខ្លួនមុនព្រឹត្តិការណ៍ 2026 Beijing Auto Show និងមានតម្លៃ 2 ម៉ឺនទាំង EV & EREV
នៅថ្ងៃនេះ នៅមុនព្រឹត្តិការណ៌ 2026 Beijing Auto Show ក្រុមហ៊ុន Mazda បានប្រកាសចេញនូវម៉ូដែលថ្មីរបស់ CX-6e ដែលជាឡានប្រភេទ Midsize SUV ដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។ សម្រាប់ EV trim រត់បានចម្ងាយ 600km តាមស្តង់ដារ CLTC range និងមានតម្លៃចាប់ពី 145,900 យ៉ន់ដែលប្រហែលជា 21,400 ដុល្លារ។ សម្រាប់ម៉ូដែល EREV trim វិញ គឺមានតម្លៃ 139,900 យ៉ន់ ដែលប្រហែលជា 20,500 ដុល្លារ។ ម៉ូដែលនេះ បើកបរជាមួយអគ្គិសនីសុទ្ធបានចង្ងាយ 200 km តាមស្តង់ដារ CLTC range។
សូមជំរាបថា CX-6e ត្រូវបានគ្រប់គ្នាស្គាល់ថា ច្បាស់ថាគឺជា EZ-60 នៅលើទីផ្សារប្រទេសចិន នឹងដាក់លក់ជាមួយតម្លៃចាប់ពី 119,900 យ៉ន់ ទៅ 166,900 យ៉ន់ ដែលប្រហែល 17,600 ដុល្លារ ទៅ 24,500 ដុល្លារ។
ជាមួយនិងការបង្ហាញវត្តមានក្នុងនាមជា Year of the Horse edition នេះ គឺស្របពេលដែលឆ្នាំនេះ គឺជាឆ្នាំ សេះ (មមី) ដែលមានលេខរៀងទី 7th នៅក្នុងឆ្នាំទាំង 12។

ទៅលើការឌីស្សាញខាងក្រៅរបស់ CX-6e ម៉ូដែលពិសេសនេះ គឺមានរូបរាងដូចជំនាន់មុនៗដែរ ប៉ុន្តែមានការផ្លាស់ប្តូរពណ៌ខាងក្នុង ដោយ Mazda បានឌីស្សាញពណ៌ purple-white ខណៈដែលម៉ូដែលមុនមានជម្រើស black-white។ នៅក្នុងរថយន្តនេះដែរ គឺមានការតម្លើងអេក្រង់កម្សាន្តនៅចំកណ្តាលមានទំហំ 26.45 អ៊ីង និងមានកម្រិត 5K និងអេក្រង់ (HUD) ទំហំ 50-អ៊ីង និងអាចពង្រីកដល់ទំហំ 100 អ៊ីងទៀតផង។
សម្រាប់ការមកដល់នៅពេលនេះ ទៅលើម៉ូដែលអគ្គិសនីសុទ្ធ គឺមានការប្រើប្រាស់អាគុយ 77.94 kWh LFP pack គាំទ្រដោយម៉ូទ័រ 190 kW (255 hp) និងអាចបើកបរបានចម្ងាយ 185km/h។ ហើយបើមើលទៅលើ EREV trim គឺមានអាគុយទំហំ 31.73 kWh LFP ផ្គត់ផ្គង់ដោយ CATL–Changan។ ម៉ូដែល EREV trim នេះ ក៏មានការគាំទ្រដោយម៉ាស៊ីន 1.5-litre កម្លាំង 72 kW (97 hp) ហើយនឹងមានការប្រើប្រាស់នូវម៉ូទ័រមុខមានកម្លាំង 190 kW (255 hp) ដូចគ្នាដែរ។ CX-6e មានប្រវែង 4850mm ទទឹង 1935mm និងកំពស់ 1620mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2902mm។


