រថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុន MG ម៉ូដែល 07 បានបង្ហាញវត្តមាននៅតាមបណ្តាហាងលក់រាយរបស់ដៃគូចែកចាយនៅទូទាំងប្រទេសចិន នៅមុនថ្ងៃប្រកាសចេញលក់ Pre-Sale ដែលត្រូវធ្វើឡើងនៅថ្ងៃទី 29 ខែកក្តដា ខាងមុខនេះ។ រថយន្តអគ្គិសនី Fastback sedan ថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ប្រហែល $22,100 សម្រាប់ម៉ូដែលមាន range 610km បំពាក់ប្រព័ន្ធ LiDAR Sensor និងប្រហែល $26,500 សម្រាប់ម៉ូដែល range 840km Flagship Version នៅទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណាសម្រាប់តម្លៃចេញលក់ផ្លូវការណ៍ចុងក្រោយរបស់ MG 07 ថ្មីនេះ នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេក្នុងពេលនេះ។
តាមការបញ្ជាក់ពី SAIC MG រថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងធ្វើការនាំចេញចូលទីផ្សារផ្លូវការណ៍នៅក្នុងត្រីមាសទីបីនៃឆ្នាំ 2026 នេះ។ MG 07 គឺជារថយន្តអគ្គិសនីដែលមានការឌីស្សាញរូបរាងខាងក្រៅបែបស្ទាយ Fastback sedan ជាមួយតួរខ្លួនប្រវែង 4,886mm/ទទឹង 1,900mm/ កំពស់ 1,478mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,825mm។ MG 07 គាំទ្រនូវប្រព័ន្ធភ្លើងស្តង់ដារកម្រិត 400V និង 800V electrical architecture។ ដោយម៉ូដែល 400V ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយខាងក្រោយមួយមានកម្លាំង 176kW (239hp) ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម semi-solid-state battery ទំហំ 67kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 610km ឬ 650km។
ចំនែកម៉ូដែល GM 07 គាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V វិញប្រើប្រាស់ម៉ូទ័រអគ្គិសនីខាងក្រោយមួយមានកម្លាំង 235kW (320hp) ជាមួយកញ្ចប់ថ្មប្រភេទ CATL ternary lithium battery (មិនទាន់ដឹងពីទំហំ)។ ម៉ូដែលនេះ អាចបើកបរបានចម្ងាយផ្លូវដល់ 840km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិតស្តង់ដារ 5C Fast Charging។ MG 07 ទាំងពីរជម្រើសម៉ូដែល ប្រើប្រាស់នូវប្រព័ន្ធប៊ូមឆ្លាតវៃ mCDC intelligent electromagnetic suspension ជាមួយមុខងារ AI ដែលនឹងធ្វើឲ្យការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភាពគ្រប់ស្ថានភាពផ្លូវ។
នៅលើម៉ូដែល High-trim Level MG 07 800V មានបំពាក់នូវ LiDAR Sensor នៅលើដំបូល សម្រាប់គាំទ្រដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការសុវត្ថិភាពបើកបរតាមរយះបច្ចេកវិទ្យា Momenta R7 assisted-driving system ដែលប្រព័ន្ធនេះមានរួមបញ្ចូលនូវមុខងារ Navigation on Autopilot (NOA) សម្រាប់ការបើកបរក្នុងក្រុង និងប្រព័ន្ធជំនួយការចូលចំណត “Parking spot to parking spot” assisted-driving capability ផងដែរ។
ចូលមកក្នុងកាប៊ីនរបស់ MG 07 ឃើញមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំ 15.6-inch កម្រិតបង្ហាញខ្ពស់ដល់ 2.5K គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 8.88-inch, កៅអីខាងមុខជាប្រភេទ zero-gravity seat, ឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 679kg និងឃ្លប់ខាងមុខអាចដាក់បានទំងន់ 109kg។ ចំពោះគុណសម្បត្តិ និងលក្ខណៈសម្បត្តិផ្សេងៗទៀតរបស់ MG 07 នឹងមានការបង្ហាញលម្អិតនៅថ្ងៃប្រកាសចេញលក់ទី 29 ខែកក្តដា ឆ្នាំ 2026 ខាងមុខនេះ៕