ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

MSI បង្ហាញក្រាហ្វិកកាតថ្មី RTX 5090 Lightning Z កម្លាំងខ្លាំងដល់ទៅ 2,500W នៅក្នុងព្រឹត្តិការណ៍ CES 2026

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
នៅក្នុងព្រឹត្តិការណ៍ CES 2026 នេះ ក្រុមហ៊ុន MSI បានសបង្ហាញនូវក្រាហ្វិកកាតដ៏ខ្លាំងក្លាបំផុតរបស់ខ្លួននោះគឺ GeForce RTX 5090 Lightning Z ដែលនេះ គឺជាការវិលត្រឡប់នៃ Lightning Z series ក្រោយពេលដែលអវត្តមានជាយូរមកហើយ។  សម្រាប់ការមកនៃក្រាហ្វិកកាតនេះ គឺមិនមែនសម្រាប់កុំព្យូទ័រ Gaming PCs ធម្មតានោះទេ។ Lightning Z នេះគឺបង្កើតឡើងសម្រាប់បង្កើតនូវ Extreme overclocking។ សូមជំរាបថា ក្រុមហ៊ុន MSI ធ្លាប់ប្រើប្រាស់នូវស្ថាបតម្យកម្ម 394x120x56mm Radiator នៅលើក្រាហ្វិកកាត  RTX 5090 ផងដែរ ហើយសម្រាប់កម្លាំង Power delivery គឺមិនធម្មតានោះទេ។
តាមប្រភពខាងលើនេះ បញ្ជាក់ថា ក្រាហ្វិកកាតថ្មីនេះ គឺមានការដាក់អោយប្រើប្រាស់នូវ Dual 12V-2×6 connectors និងការដំណើរការជាមួយកម្លាំងកម្លាំងដល់ទៅ 1,600W នៅក្នុង Standard configuration។ នៅក្នុង BIOS វិញ គឺអាចបង្កើនល្បឿនបានខ្លាំងដល់ទៅ 2,500W។ ជាមួយគ្នានេះ ក្រាហ្វិកកាតថ្មីនេះ ថែមទាំងមានការបំពាក់នូវ 21,760 CUDA cores, boost clocks 2.8GHz នៅក្នុង performance mode និង 32GB GDDR7 memory 512-bit bus ទៀតផង។ ក្រុមហ៊ុន MSI ថែមទាំងមានការបំពាក់នូវ 40-phase VRM និង modern display outputs ដែលក្នុងនោះក៏មាន DisplayPort 2.1b មកជាមួយផងដែរ។
Article image
តាមការបញ្ជាក់ខាងលើនេះបន្តថា ក្រុមហ៊ុន MSI ក៏មានគម្រោងក្នុងការផលិតលក់ត្រឹមតែ 1300 គ្រឿងប៉ុណ្ណោះ ហើយនឹងមានការដាក់លក់នៅក្នុងខែកុម្ភៈ ឆ្នាំ 2026។ សម្រាប់តម្លៃរបស់ក្រាហ្វិកកាតថ្មីនេះ គឺមិនទាន់ប្រកាសនៅឡើយទេ។ យ៉ាងណាមិញ មានការព្យាករណ៌ថា ក្រាហ្វិកកាតថ្មី RTX 5090 Lightning Z អាចនឹងមានតម្លៃខ្ពស់ជាងម៉ូឌែល  RTX 5090 ទៀតផង។ ក្រាហ្វិកកាតនេះ មិនមែនសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នានោះទេ ដោយសារតែវាទាមទារនូវសមាសភាគដែលមានកម្លាំងខ្លាំងក្លា ហើយការផលិតក៏មានចំនួនកំណត់ទៀតផង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

MSI បង្ហាញក្រាហ្វិកកាតថ្មី RTX 5090 Lightning Z កម្លាំងខ្លាំងដល់ទៅ 2,500W នៅក្នុងព្រឹត្តិការណ៍ CES 2026