ស្វែងរកពួកយើង:

Nissan NX8 ឡានអគ្គិសនី SUV ដំបូងរបស់ Nissa បង្ហាញខ្លួនជាផ្លូវការណ៌ហើយ មានតម្លៃ 2 ម៉ឺនទេ

ដោយ

ជុំ ប៉េងលីន

09 មេសា 2026 10:53 ព្រឹក

អាន 3 នាទី

ឡានអគ្គិសនី Nissan NX8 បង្ហាញខ្លួនជាផ្លូវការណ៌ហើយ!
Article image
នៅពេលនេះ ឡានអគ្គិសនីប្រភេទ Crossover ម៉ូដែលថ្មីម៉ាក Nissan NX8 ដែលជាម៉ូដែល SUV ដំបូងរបស់ Dongfeng-Nissan បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ។ ជាមួយនិងវត្តមានពេលនេះ ឡាន SUV ថ្មីនេះ គឺអាចបើកបរបានចម្ងាយ 1,450 km សម្រាប់ជម្រើស EREV នឹងមានតម្លៃ ចាប់ពី 20,700 ដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថា ត្រឹមតែរយៈពេល 30 នាទីប៉ុណ្ណោះ គឺមានបញ្ជាទិញមុនបានចំនួន 8,423 គ្រឿង។ សូមជំរាបថា ទាំងជម្រើស BEV និង EREV គឺមានតម្លៃ 149,900 យ៉ន់ (20,700 USD) ដូចគ្នា។

គួរបញ្ជាក់ថា NX8 ជាសមិទ្ធិផលរថយន្តទីបី នៃម៉ាកយីហោ N-Series ដែលបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Dongfeng និង Nissan ដែលបានប្រកាសជាផ្លូវការណ៍កាលពីឆ្នាំ 2025។ បច្ចុប្បន្ន Dongfeng-Nissan បានដាក់លក់នៅលើទីផ្សារចំនួនពីរម៉ូដែលមាន N6 និង N7 ជាប្រភេទរថយន្ត Sedan EV។

Article image
Dongfeng-Nissan បានប្រកាសចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់ Nissan NX8 ដែលជាឡាន Crossover SUV ដំបូងរបស់ក្រុមហ៊ុនសម្ព័ន្ធមិត្តចិន-ជប៉ុនមួយនេះ តាំងពីថ្ងៃទី 28 ខែមករា ឆ្នាំ 2025 មកម្លេះ។ NX8 នឹងចេញលក់នៅក្នុងខែមីនា ឬមេសា ឆ្នាំ 2026 នៅទីផ្សារប្រទេសចិន។ ម៉ូដែលដំបូងរបស់ Nissan NX8 ដែលក្រុមហ៊ុនបានធ្វើការដាក់បង្ហាញក្នុងថ្ងៃបើកផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំកាលពីថ្ងៃទី 28 មករាកន្លងមក គឺមានពណ៌ស្វាយ ក្នុងរោងចក្រ Dongfeng-Nissan ស្ថិតក្នុងទីក្រុង Huaduo ខេត្ត Guangzhou ប្រទេសចិន ដែលជារោងចក្រផលិតដ៏សំខាន់បំផុតរបស់ Dongfeng-Nissan ដែលមានបរិមាណផលិតប្រចាំឆ្នាំ 600,000 គ្រឿង។

Article image
Dongfeng-Nissan បានដាក់ក្តីរំពឹងថា NX8 នឹងក្លាយជាម៉ូដែលលក់ដាច់បំផុត ដែលនឹងអាចលក់បានសរុបប្រហែលជិត 1 លានគ្រឿងក្នុងឆ្នាំ 2026។ នាពេលកន្លងមកមានការលើកឡើងថា Dongfeng-Nissan JV នឹងនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារសំខាន់ៗដូចជា តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត ដោយចាប់ផ្តើមពីឆ្នាំ 2026 នេះទៅ។ ឡានអគ្គិសនីជប៉ុនកាត់ចិន NX8 គឺជាឡាន Crossover ដែលមានបណ្តោយតួរខ្លួនប្រវែង 4,870mm/ ទទឹង 1,920/ កម្ពស់ 1,680mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,917mm។ NX8 មានការឌីស្សាញឡើងតាមទម្រង់ V-Motion របស់ Nissan ជាមួយនឹងប្រព័ន្ធភ្លើង LED Halo running light strip ខាងមុខប្រវែង 2.4 ម៉ែត្រ។

Article image
ផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបំពាក់ជាមួយអេក្រង់ភ្លោះ (Dual-Screen), ដៃចង្កូតឌីស្សាញបែប(two-spoke steering wheel), ចង្កឹះលេខប្រភេទ Stalk gear shifter និងកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ។ ជាមួយគ្នានេះ នៅមានមុខងារ Head-up Display និងប្រព័ន្ធជំនួយការបើកបរជាមួយប្រព័ន្ធសែនស័រ LiDAR ដែលមានសមត្ថភាពដំណើរការមុខងារ NOA ទាំងនៅផ្លូវទីក្រុង និងផ្លូវល្បឿនលឿន។ Nissan NX8 ម៉ូដែល EREV មានបំពាក់ម៉ាស៊ីនសាំង 1.5-liter turbocharged ICE កម្លាំង 146 សេះ ជាមួយជម្រើសកញ្ចប់ថ្មទំហំ 20.3kWh/ 21.1kWh និង 37.4kWh ដែលផ្តល់ថាមពលក្នុងការទាញបង្វិលម៉ូទ័រអគ្គិសនីមួយកម្លាំង 261 សេះ។

NX8 EREV អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 102km និង 185km តាមជម្រើសទំហំកញ្ចប់ថ្ម។ ចំនែម៉ូដែល NX8 All-electric វិញ មានពីរជម្រើសប្រើម៉ូទ័រអគ្គិសនីប្រភេទ e-motor កម្លាំង 288 សេះ និង 335 សេះ រួមជាមួយកញ្ចប់ថ្មពីរទំហំ គឺ 73kWh និង 81kWh ដែលសាកពេញម្តងអាចបើកបានចម្ងាយ 565km ទៅ 650km តាមជម្រើសទំហំថ្ម៕
Article image
Nissan NX8 ឡានអគ្គិសនី SUV ដំបូងរបស់ Nissa បង្ហាញខ្លួនជាផ្លូវការណ៌ហើយ មានតម្លៃ 2 ម៉ឺនទេ