ស្វែងរកពួកយើង:

OPPO នឹងបញ្ចូលជាមួយ OnePlus និង Realme ក្រោមការដឹកនាំដោយលោក Sky Li នាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme

ដោយ

ជុំ ប៉េងលីន

02 ឧសភា 2026 06:28 ព្រលប់

អាន 2 នាទី

OPPO នឹងបញ្ចូលជាមួយ OnePlus និង Realme ក្រោមការដឹកនាំដោយលោក Sky Li
Article image
ថ្មីៗនេះ មានសំណួរជាច្រើនអំពីក្រុមហ៊ុន OnePlus។ ដោយកាលពីដើមឆ្នាំនេះ មានរបាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោនេះ អាចនឹងបិទទ្វារ។ ឥឡូវនេះ មានការបញ្ជាក់ហើយថា រឿងនេះ នឹងមិនកើតឡើងនោះទេ ហើយវាក៏មានរឿងនៅពីក្រោយរឿងនេះផងដែរ។ តាមប្រភពជាច្រើនចេញពីក្រុមហ៊ុនជាច្រើនរបស់ចិន ក្រុមហ៊ុន OPPO នឹងបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន OnePlus និង Realme ដែលគេហៅថាជាអង្គភាពថ្មីនៃអាជីវកម្មនេះ។

អង្គភាពថ្មីនេះ ត្រូវបានគ្រប់គ្រងដោយនាយកប្រតិបត្តិលោក Sky Li របស់ក្រុមហ៊ុន realme។ កាលពីពេលមុននេះ បើមើលទៅលើផ្នែកទីផ្សារនោះ លោក Xu Qi ជាអ្នកទទួលខុសត្រូវទៅលើផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន realme ហើយពេលនេះ លោកក៏មើលទៅលើប្រព័ន្ធទីផ្សារ និងប្រព័ន្ធសេវាកម្មរបស់ក្រុមហ៊ុន OnePlus និង Realme ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏បានបង្កើតនូវមជ្ឈមណ្ឌលផលិតផលមួយទៀតដែលមានក្រុមការងារធ្វើការទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។

លោក Li Jie ដែលអគ្គនាយករបស់ក្រមហ៊ុន OnePlus នៅក្នុងប្រទេសចិន គឺត្រូវមកដឹកនាំទៅលើរចនាសម្ព័ន្ធនេះ ហើយនឹងត្រូវរាយការណ៍ទៅកាន់លោក Pete Lau ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន OnePlus។ លោក Wang Wei ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ត្រូវបានតែងតាំងជាអនុប្រធានក្រុមហ៊ុនគ្រប់គ្រងទូទៅនៃអង្គភាពថ្មីនេះ។

សម្រាប់ក្រុមហ៊ុន R&D របស់ក្រុមហ៊ុន realme នឹងត្រូវដាក់បញ្ចូលទៅកាន់ក្រុមហ៊ុន OPPO។ ក្រុមការងារនៅផ្នែក Imaging, hardware និងបច្ចេកទេសជាច្រើនទៀតនឹងលែងដំណើរការដោយខ្លួនផ្ទាល់បានទៀតនោះទេ។ ពួកគេពេលនេះជាផ្នែកមួយនៃប្រព័ន្ធរបស់ក្រុមហ៊ុន OPPO ។ សូមជំរាបថា ក្រុមហ៊ុន Realme បានចាប់ផ្តើមផ្លាស់ទីទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន OPPO ហើយសេវាកម្មក្រោយការលក់នៅក្នុងប្រទេសចិន ដែលត្រូវគ្រប់គ្រងដោយក្រុមហ៊ុន OPPO ចាប់តាំងពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 មកម្លេះ។ ស្មាតហ្វូន ថេប្លេត និងផលិតផល IoT ជាច្រើនទៀតពេលនេះនឹងទ្រទ្រង់តាមរយៈហេដ្ឋារចនាសម្ព័ន្ធសេវាកម្មដូចគ្នា៕