ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Find N6 នឹងក្លាយជាស្មាតហ្វូនេអក្រង់បត់ដំបូងគេនៅលើពិភពលោក ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីគ្មានស្នាមផ្នត់នៅលើអេក្រង់

ដោយ

Penglin Chom

12 មីនា 2026 02:01 យប់ជ្រៅ

អាន 2 នាទី

ស្មាតហ្វូនបត់បានស៊េរីថ្មី OPPO Find N6 នឹងបំពាក់នូវបច្ចេកវិទ្យាថ្មីគ្មានស្នាមផ្នត់នៅលើអេក្រង់នោះទេ!
Article image
ក្រុមហ៊ុន OPPO ទើបតែបង្ហាញនូវបច្ចេកវិទ្យាស្នូលជាច្រើនសម្រាប់ស្មាតហ្វូនបត់បាន OPPO Find N6 ដែលបានធ្វើអោយស្មាតហ្វូនថ្មីនេះ នឹងក្លាយជាស្មាតហ្វូនបត់បានដែលគ្មានស្នាមផ្នត់នោះទេ។ បច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុននេះបង្ហាញចេញនៅក្នុងសន្នីសីទ Foldable Screen Crease-Free Technology Communication Conference ដែលបង្ហាញអំពីបច្ចេកវិទ្យាដែលគ្មានស្នាមផ្នត់សម្រាប់ស្មាតហ្វូនបត់បាននេះ។
គោលដៅសំខាន់នៃស្មាតហ្វូនបត់បាន OPPO Find N6 នេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះ មានការផ្តោតទៅលើអេក្រង់ដែលគ្មានស្នាមផ្នត់ដែលពិតជាល្អក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន OPPO បានអះអាងថា ការឌីស្សាញថ្មីនេះក៏មានការពង្រឹងទៅលើកម្រិតស្មើនៃអេក្រង់របស់ស្មាតហ្វូននេះ ប្រៀបធៀបទៅនឹងស្មាតហ្វូនបត់បានជំនាន់មុនដែលមានផ្ទៃរាបដូចទៅនឹងថេប្លេតផងដែរ។
Article image
ក្រុមហ៊ូននេះ បានដាក់អោយប្រើប្រាស់នូវ Titanium Alloy Dome Hinge ជំនាន់ថ្មីទៅលើត្រចៀកបត់បានរបស់ស្មាតហ្វូន OPPO ថ្មីនេះ។ ខុសប្លែកពីប្រព័ន្ធ 3-Axis Hinge Systems ដោយនៅលើស្មាតហ្វូន Find N6 នេះ ប្រើប្រាស់នូវ Biomimetic Symmetrical 4-Axis structure ជំនួសវិញ ហើយថែមទាំងមកជាមួយនឹងបច្ចេកវិទ្យា chip-level polymer 3D printing ដែលការឌីស្សាញនេះកាត់បន្ថយទៅលើ hinge បានពី 0.18mm ទៅ 0.1mm ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏បានបង្ហាញនូវកញ្ចក់ Dome Memory Glass ដែលជាកញ្ចក់បត់បានឌីស្សាញសម្រាប់បត់បានយ៉ាងងាយស្រួលទៀតផង។ ក្រុមហ៊ុន OPPO បានបន្ថែមថា កញ្ចក់អេក្រង់នេះ គឺធន់ជាងមុនដល់ទៅ 3 ដងធៀបជាមួយនឹងកញ្ចក់ធម្មតានៃស្មាតហ្វូនបត់បាន ហើយវាក៏មានកម្រិតនៃការបត់បានដល់ទៅ 99.9% ដោយគ្មានបញ្ហា។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏អាចធន់ទៅនឹងការបត់បានដល់ទៅ 600,000 ដង ហើយក៏ទទូលបាននូវការបញ្ជាក់វិញ្ញាបនបត្រ  TÜV Rheinland certification ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.