ស្វែងរកពួកយើង:

OPPO Find X10 អាចនឹងបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto ជាមួយនិងកាមេរ៉ា 200MP

ដោយ

ជុំ ប៉េងលីន

30 មេសា 2026 08:32 ព្រឹក

អាន 2 នាទី

OPPO Find X10 អាចនឹងបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto ជាមួយនិងកាមេរ៉ា 200MP
Article image
យោងតាមរបាយការណ៍ជាច្រើននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Series ដែលចេញឆ្នាំនេះ អាចនឹងមាន 3 ម៉ូដែល សម្រាប់ជ្រើសរើស ដែលនៅក្នុងនោះមានដូជជា OPPO Find X10, OPPO Find X10 Pro និង OPPO Find X10 Pro Max។ ស្មាតហ្វូនថ្មីៗទាំងនេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែតុលានេះ ខណៈដែលស្មាតហ្វូន OPPO Find X10 Ultra គឺអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2027 ខាងមុខនេះ។

តាមរយៈអ្នកទម្លាយ Digital Chat Station និង Smart Pikachu នៅថ្ងៃនេះ គឺបានបន្តបញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO Find X10 ថែមទៀតហើយ។ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station បានបង្ហើបថា OPPO Find X10 ហើយនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9-Series ជំនាន់ថ្មី ហើយស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានតេស្តជាមួយនឹងកាមេរ៉ាគោល 200MP ជាមួយនឹងសិនស័រ 1/1.4 អ៊ីង ផងដែរ។ អ្វីដែលពិសេស ស្មាតហ្វូននេះ ក៏មានការធ្វើតេស្តជាមួយនឹងកាមេរ៉ា 3x Periscope Telephoto ផងដែរ។

Article image
សម្រាប់ Version មួយទៀត គឺប្រើប្រាស់នូវ 200MP Periscope ជាមួយនឹងសិនស័រ 1/1.56 អ៊ីង ខណៈមួយម៉ូដែលទៀត គឺប្រើប្រាស់នូវ 64MP Periscope ជាមួយនឹងសិនស័រ 1/2 អ៊ីង។ អ្នកទម្លាយរូបនេះ បានបន្ថែមថា សម្រាប់កាមេរ៉ា 200MP Periscope គឺផ្អែកទៅលើដំណោះស្រាយជាមួយនិងសិនស័រ Samsung HP5 ខណៈពេលដែលជម្រើស 64MP ប្រើប្រាស់នូវដំណោះស្រាយថ្មី។

នៅក្នុងពេលដដែលនេះ អ្នកទម្លាយ Smart Pikachu បានអះអាងទៀតទៀតថា ស្មាតហ្វូន OPPO Find X10 នឹងមានអេក្រង់រាបស្មើជាមួយនឹងកម្រិតល្បឿន 165Hz refresh rate ហើយនិងទ្រទ្រង់នូវការបង្ហាញចេញបាន កម្រិត 1.5K resolution។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 8,000mAh។

Article image
ក្រឡេកមកអ្នកទម្លាយ Digital Chat Station វិញ គឺបានបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះ មានទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 64MP Periscope Telephoto ហើយនិងគ្រាប់ទីបីមានទំហំ 50MP Ultra-Wide។ របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូនជំនាន់នេះ ប្រើប្រាស់នូវបន្ទះឈីប 3nm Dimensity 9500+ ហើយនឹងមានអេក្រង់ទំហំ 6.59 អ៊ីង។ ស្មាតហ្វូនជំនាន់នេះ ដំណើរការនូវ Android 17 ជាមួយនឹង ColorOS 17 ៕
OPPO Find X10 អាចនឹងបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto ជាមួយនិងកាមេរ៉ា 200MP