ស្វែងរកពួកយើង:

OPPO Find X10 Pro Max នឹងកាមេរ៉ាគោល 200MP ហើយនិងមានអេក្រង់ LTPO ទំហំ 6.89 អ៊ីងកម្រិត 2K

ដោយ

ជុំ ប៉េងលីន

16 ឧសភា 2026 02:50 រសៀល

អាន 2 នាទី

Article image
OPPO Find X10 Pro Max នឹងកាមេរ៉ាគោល 200MP ហើយនិងមានអេក្រង់ LTPO ទំហំ 6.89 អ៊ីងកម្រិត 2K
យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា Find X10 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែតុលាខាងមុខនេះហើយ ដោយអាចនឹងមាន 3 ម៉ូដែល រួមានដូចជា Find X10, Find X10 Pro និង Find X10 Pro Max។ យោងតាមអ្នកទម្លាយ Digital Chat Station ថ្មីៗនេះ ទើបតែបញ្ចេញនូវព័ត៌មានលម្អិតនៃស្មាតហ្វូនម៉ូដែល Pro Max ហើយ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Weibo អ្នកទម្លាយរូបនេះមានការបញ្ជាក់នូវលក្ខណៈសម្បត្តិលម្អិតពីអេក្រង់ កាមេរ៉ា និងបន្ទះឈីបរបស់ស្មាតហ្វូននេះ ។

ផ្អែកតាមការទម្លាយរបស់ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OPPO Find X10 Pro Max នេះ អាចនឹងបំពាក់នូវកាមេរ៉ាខ្លាំងដែលមានប្រើប្រាស់នៅលើស្មាតហ្វូន Flagship។ ការបែកធ្លាយខាងលើនេះ បានអះអាងថា ស្មាតហ្វូននេះ កំពុងតែតេស្តទៅលើកាមេរ៉ាគោលទំហំ 200MP ជាមួយនឹងសិនស័រទំហំ 1/1.3 អ៊ីង និងកាមេរ៉ា 200MP Periscope Telephoto ដែលប្រើប្រាស់នូវសិនស័រ 1/1.28 អ៊ីង ផងដែរ។ ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ ក៏អាចនឹងប្រើប្រាស់នូវសិនស័រ HPC Sensor របស់ក្រុមហ៊ុន Samsung ទៀតផង។

Article image
សូមជំរាបថា ក្រុមហ៊ុន OPPO ក៏បានពិចារណាក្នុងការប្រើប្រាស់នូវកាមេរ៉ា ultra-wide ចំនួន 2 ទៀតដែលរួមមានទំហំ 200MP ជាមួយនឹងសិនស័រទំហំ 1/1.56 អ៊ីង ឬ 50MP ជាមួយនិងសិនស័រទំហំ 1/2.75 អ៊ីង។ នៅក្នុងនោះ ក៏មានកាមេរ៉ា 3MP Multispectral Sensor ផងដែរ។ ជាមួយគ្នានេះ នៅលើការបែកធ្លាយខាងលើនេះ ក៏មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.89 អ៊ីង 2K LTPO Flat display ខណៈដែលជម្រើសមួយទៀត មានអេក្រង់ទំហំ 6.78 អ៊ីង 1.5K LTPO panel ។

Article image
ទៅលើកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូន OPPO Find X10 Pro Max នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity Flagship កម្រិត 2nm របស់ក្រុមហ៊ុន MediaTek។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បាននិយាយថា បន្ទះឈីបនេះ អាចនឹងមានឈ្មោះហៅថា Dimensity 9600 Pro។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Find X10 Pro និង Find X10 គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 និង Dimensity 9500 Plus រៀងគ្នា៕
OPPO Find X10 Pro Max នឹងកាមេរ៉ាគោល 200MP ហើយនិងមានអេក្រង់ LTPO ទំហំ 6.89 អ៊ីងកម្រិត 2K