ស្វែងរកពួកយើង:

Loading Ad...

OPPO Find X10 Pro Max ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តសាកល្បងហើយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លុបចោល

ដោយ

ជុំ ប៉េងលីន

02 មិថុនា 2026 08:56 ព្រឹក

អាន 2 នាទី

Article image
OPPO Find X10 Pro Max ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តសាកល្បងហើយ
កាលពីខែមុននេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានអះអាងម្តងហើយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Pro Max អាចនឹងមានការពន្យារពេល ឬត្រូវផ្អាកទៅលើការបង្ហាញខ្លួននៅលើទីផ្សារ។ ប៉ុន្តែពេលនេះ បើមើលនៅក្នុងការបង្ហោះថ្មីចុងក្រោយបំផុតនៅលើ Weibo របស់អ្នកទម្លាយរូបនេះ បានចេញមកអះអាងជាថ្មីថា គម្រោងនៃស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Pro Max គឺនៅក្នុងដំណើរការ ហើយគម្រោងនេះ មិនត្រូវបានលុបចោលនោះទេ។

យោងតាមការបញ្ជាក់របស់អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pro Max នេះ ត្រូវបានតេស្តទៅលើកាមេរ៉ា Periscope Telephoto តែមួយគ្រាប់ប៉ុណ្ណោះ ជំនួសអោយសិនស័រ Dual Telephoto ដែលប្រើប្រាស់កន្លងមក។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP Large-Sensor Periscope ដែលមានទំហំ 1/1.28 អ៊ីង, 1/1.4 អ៊ីង និង 1/1.56 អ៊ីង។

នៅមុននេះផ្អែកតាមការបែកធ្លាយចេញពីប្រភពមួយទម្លាយ បាននិយាយថា ស្មាតហ្វូន OPPO Find X10 Pro Max នេះអាចនឹងប្រើប្រាស់នូវកាមេរ៉ា Samsung HPC 200MP ជាមួយនឹងសិនស័រ 1/1.28-អ៊ីង។ សម្រាប់សិនស័រទំហំ 1/1.4 អ៊ីង និង 1/1.56 អ៊ីង នេះ ក៏អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ដែលកាលមុននេះ ប្រើប្រាស់នៅលើស្មាតហ្វូន vivo X500 Pro Max និង Xiaomi 18 Pro Max។

Article image
តាមអ្នកទម្លាយ Digital Chat Station បានបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី Pro Max ទាំងអស់ នឹងមានការទ្រទ្រង់ទៅលើ Telephoto Macro ដែលអនុញ្ញាតអោយស្មាតហ្វូននេះ ថតកម្រិត Close-Up បានយ៉ាងច្បាស់បំផុត។ បើមើលទៅលើស្មាតហ្វូន Find X10 Pro Max នេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP គាំទ្រជាមួយនឹង 1/1.3 អ៊ីង, 200MP ឬ 50MP Ultra-Wide Lens និង 200MP Periscope Telephoto។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.89 អ៊ីង 2K LTPO OLED panel, បន្ទះឈីប Dimensity 9600-Series និងថាមពលថ្ម 7,000mAh៕
OPPO Find X10 Pro Max ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តសាកល្បងហើយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លុបចោល