ស្វែងរកពួកយើង:

OPPO Find X10 Pro Max អាចនឹងទម្លាក់កម្រិតកាមេរ៉ា Ultrawide ពីទំហំ 200MP មក 50MP ប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

01 មេសា 2026 09:18 ព្រឹក

អាន 2 នាទី

Article image
OPPO Find X10 Pro Max អាចនឹងទម្លាក់កម្រិតកាមេរ៉ា Ultrawide ពីទំហំ 200MP ទៅ 50MP
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសនូវកាលបរិច្ឆេទនៃការបង្ហាញចេញជាសកលទៅលើស្មាតហ្វូន OPPO Find X9 Ultra រួចហើយ។ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីទៀតហើយ ដោយបានបញ្ជាក់អំពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OPPO Find X10 Series។ ផ្អែកតាការបែកធ្លាយនេះ បាននិយាយថា សម្រាប់ស្មាតហ្វូន Find X10 Pro Max នឹងមានការបង្កើនទៅលើសមត្ថភាពកាមេរ៉ាកាន់តែប្រសើរជាងមុន។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ក៏ធ្លាប់បានទម្លាយអោយដឹងដែរថា ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP នៅលើកាមេរ៉ា wide, Ultrawide និង Telephoto ។
Article image
យោងតាមអ្នកទម្លាយ Digital Chat Station បានបញ្ជាក់អំពីព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះផងដែរ។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានបញ្ជាក់ថា កាមេរ៉ាគោល និងកាមេរ៉ា Telephoto នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 1/1.3 អ៊ីង ខណៈពេលដែលកាមេរ៉ា Ultrawide អាចនឹងប្រើប្រាស់នូវសិនស័រទំហំ 1/1.5 អ៊ីង ។ ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវកាមេរ៉ា 50MP ultrawide។ សម្រាប់ស្មាតហ្វូន Find X9 Pro ប្រើប្រាស់នូវកាមេរ៉ា 50MP ultrawide និងកាមេរ៉ាគោល 50MP អមជាមួយនឹង 200MP periscope telephoto lens។
Article image
សម្រាប់សិនស័រ 1/1.3 អ៊ីងនៅលើកាមេរ៉ាគោល និង Telephoto នេះ អ្នកទម្លាយរូបនេះ បានអះអាងថា នឹងមានបច្ចេកវិទ្យាជាច្រើនទៀតរួមមាន 4×4 RMSC (Rearranged Pixel Color Information) និង UFCC (Ultra Full Color Capture)។ កាមេរ៉ាថ្មីនេះ នឹងមានការពង្រឹងទៅលើ Color Accuracy និង Dynamic Range។ ស្មាតហ្វូន Find X10 នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9600។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះមិនទាន់បញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន OPPO នៅឡើយទេ៕
OPPO Find X10 Pro Max អាចនឹងទម្លាក់កម្រិតកាមេរ៉ា Ultrawide ពីទំហំ 200MP មក 50MP ប៉ុណ្ណោះ